ព័ត៌មានជាតិ
អាជ្ញាធរ ចុះហ៊ុមព័ទ្ធសំណង់អគារអង្គរមានជ័យ ក្រោយផុតឱសានវាទ ១៥ ថ្ងៃ
ផុតរយៈពេល ១៥ ថ្ងៃ នៃថ្ងៃឱសានវាទ ក្រុមការងារគណៈកម្មការចម្រុះ បានចុះទៅហ៊ុមព័ទ្ធអគារសហកម្មសិទ្ធ «អតីតសណ្ឋាគារអង្គរមានជ័យ»។

ការចុះហ៊ុមព័ទ្ធនេះធ្វើឡើងនាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ ដោយក្រុមការងារបច្ចេកទេសជំនាញ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរខណ្ឌ ៧ មករា ចុះទៅហ៊ុមព័ទ្ធ «អតីតសណ្ឋាគារអង្គរមានជ័យ» ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

លោក ខៀវ ប៊ូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាប្រធានក្រុមការងារក្រសួងទទួលដោះស្រាយការសម្របសម្រួលការងារ បានប្រាប់ឱ្យដឹងថា ការងារនេះ ក្រុមជំនាញបានចំណាយពេលជិត ១ ឆ្នាំ មកហើយ ក្នុងការដោះស្រាយគោលនយោបាយសម្របសម្រួលជូនប្រជាពលរដ្ឋចំនួន ៦៥ គ្រួសារ រស់នៅក្នុងអគារសហកម្មសិទ្ធិនេះ។

លោក ខៀវ ប៊ូរិន បានបន្តថា ដោយមានការព្រួយបារម្ភពីគុណភាពសំណង់មានសភាពចាស់ទ្រុឌទ្រោម ដែលអាចប្រឈមនឹងការបាក់រលំជាយថាហេតុបានគ្រប់ពេល ទើបក្រសួងរៀបចំដែនដី ដែលជាក្រសួងជំនាញ លើការគ្រប់គ្រងសំណង់ ត្រូវចាំបាច់គិតគូរ និងដោះស្រាយកិច្ចការងារនេះឱ្យបានលឿន និងរហ័សបំផុត។
«ការដោះស្រាយបច្ចុប្បន្នសម្រេចបាន ៩៤% ស្មើ ៦១ គ្រួសារ និងនៅសល់ ៤ គ្រួសារនៅបន្តរកដំណោះស្រាយបន្តទៀត តាមការចរចានិងការយោគយល់គ្នា»។ លោក ខៀវ ប៊ូរិន បានបញ្ជាក់បន្ថែម។
លោក ខៀវ ប៊ូរិន បន្តថា អគារសហកម្មសិទ្ធិដែលមានអាយុកាលជាង ៧០ ឆ្នាំនេះ មានសភាពចាស់ទ្រុឌទ្រោមប្រឈមដួលរំលំគ្រប់ពេល ហើយខាងអាជ្ញាធរនឹងធ្វើការវាយកម្ទេចចោលឆាប់ៗតាមបច្ចេកទេសរបស់អ្នកជំនាញ ដោយរុះរើម្តងបន្តិចៗមិនអាចវាយរំលំចោលទាំងស្រុងតែម្តងនោះទេ។
យ៉ាងណាមិញ បើតាមលោក ខៀវ ប៊ូរិន អគារដែលគ្រោងនឹងវាយចោលនេះមិនទាន់ដឹងផែនការជាក់លាក់ គ្រោងនឹងសាងសង់អ្វីទេ ប៉ុន្តែតាមភាពជាក់ស្តែងដោយសារតំបន់នេះជាតំបន់ប្រជុំជនកណ្តាលក្រុង អាចនឹងអភិវឌ្ឍប្រែក្លាយជាអគារពាណិជ្ជកម្មខ្ពស់ៗនៅពេលខាងមុខ។

សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំសរុប ៥៩០ ម៉ែត្រការ៉េ កម្ពស់ ៦ ជាន់ ស្មើនឹង ១០៧ បន្ទប់។ អគារនេះ មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និង មហាវិថីកម្ពុជាក្រោម ស្ថិតក្នុងភូមិ ១ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះ មានអាយុ ៧៥ ឆ្នាំ ហើយ៕
អត្ថបទ ៖ រដ្ឋា


-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


