ព័ត៌មានជាតិ
អភិបាលខណ្ឌ ៧ មករា បន្តដឹកនាំមន្ត្រីជំនាញត្រួតពិនិត្យការដ្ឋានវាយរំលំ អគារអង្គរមានជ័យ
កាលពីយប់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ ខណៈមេឃកំពុងធ្លាក់ភ្លៀង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានដឹកនាំក្រុមការងារ ជាមួយ មន្ត្រីជំនាញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តត្រួតពិនិត្យមើលទីតាំងការដ្ឋាន ដំណើរការគ្រឿងចក្រវាយរំលំ អគារអង្គរមានជ័យ ដើម្បីធានាបានសុខសុវត្ថិភាព បញ្ចៀសចរាចរណ៍ដល់អ្នកធ្វើដំណើរនៅពេលរាត្រី ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស (ផ្លូវ ៩៣) កែងមហាវិថីកម្ពុជាក្រោម (ផ្លូវ ១២៨) ក្នុងភូមិ ១ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។


លោកអភិបាលខណ្ឌ ៧ មករា បានបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនទទួលម៉ៅការវាយរំលំអគារអង្គរមានជ័យ ដែលចាស់ទ្រុឌទ្រោមខ្លាំង ត្រូវធានាសុវត្ថិភាពជាចម្បង ធ្វើឲ្យមានលក្ខណៈបច្ចេកទេស ជៀសវាងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតទីតាំងការដ្ឋាន ជាពិសេសនោះអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះតែម្ដង។


លោកអភិបាលខណ្ឌ ៧ មករា ក៏បានសំណូមពរ និងសូមអធ្យាស្រ័យដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលទទួលផលរំខានខ្លះ ការកកស្ទះចរាចរណ៍ ជាដើម ព្រោះថាដំណើរការវាយរំលំនេះអាចនឹងរំខានរយៈពេលយូរគួរសមដែរ ប៉ុន្តែយ៉ាងណាក៏មន្ត្រីជំនាញពាក់ព័ន្ធជួយសម្រួលបានល្អប្រសើរក្នុងអំឡុងការដ្ឋានកំពុងដំណើរការរហូតដល់បញ្ចប់៕
អត្ថបទ ៖ រដ្ឋា


-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


