ព័ត៌មានជាតិ
រន្ទះបាញ់បុរសម្នាក់ស្លាប់ពេលទៅរកត្រី
បុរសម្នាក់រន្ទះបាញ់ស្លាប់ពេលទៅខ្វារត្រីស្លូញនៅវាលត្រពាំងកក់ ខាងត្បូងភូមិម្កាក់ នៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី១១ខែមេសា នៅចំណុចវាលត្រពាំងកក់ខាងត្បូង ភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បុរសជនរងគ្រោះមានឈ្មោះ ចក់ ចាន់ធី អាយុ ២៥ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នរបាលមូលដ្ឋានបានឱ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានជិៈម៉ូតូទៅខ្វារត្រីស្លូញតែម្នាក់ឯង នៅចំណុចវាលត្រពាំងកក់ខាងត្បូងត្រូវរន្ទះបាញ់ស្លាប់នៅនិងកន្លែងខ្វារត្រីស្លូញ។
ប្រជាពលរដ្ឋម្នាក់ធ្វើស្រែនៅជិតនោះបាននិយាយថាគាត់លឺរន្ទះបាញ់ប្រាវ ដោយមានការភ័យ គាត់បើកត្រាក់ទ័រត្រឡប់ ពីភ្ជួរស្រែមកផ្ទះវិញ ពេលបើកមកដល់ចំណុចខាងលើបានប្រទះឃើញជនរងគ្រោះ ដេកស្លាប់លើខ្នងទំនប់នៅក្បែរម៉ូតូដោយមានដងកង្ខារសម្រាប់ខ្វារត្រីស្លូញធ្វើអំពីប្ញស្សីប្រវែង២ម៉ែត្រ គងលើដើមទ្រូង ហើយបានរាយការណ៍មកសមត្ថកិច្ច។
ពេលសមត្ថកិច្ចចុះទៅដល់ពិនិត្យសពឃើញថាជនរងគ្រោះគឺពិតជាស្លាប់ដោយសាររន្ទះបាញ់ពេលរៀបឡើងជិៈម៉ូតូត្រឡប់មកផ្ទះពិតគ្មានពាក់ព័ន្ធអំពើឃាតកម្មនោះទេ។
សពជនរងគ្រោះក្រោយពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


