ព័ត៌មានជាតិ
លោក គឹម សន្តិភាព៖ អ្នកវិជ្ជមានកូវីដ-១៩ ហើយគេចវេះ នឹងបំផ្លាញខ្លួនឯង គ្រួសារ និងប្រជាពលរដ្ឋដទៃទៀត
លោក គឹម សន្តិភាព រដ្ឋលេខាធិការ នឹងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា អ្នកវិជ្ជមានកូវីដ- ១៩ ហើយគេចវេះ នឹងបំផ្លាញខ្លួនឯង គ្រួសារ និងប្រជាពលរដ្ឋដទៃទៀត ដូច្នេះត្រូវចូលបង្ហាញខ្លួន ដើម្បីទទួលយកការព្យាបាលជាបន្ទាន់។

លោក គឹម សន្តិភាព បញ្ជាក់យ៉ាងដូច្នេះថា “អ្នកមានជំងឺហើយ តើអ្នកគេចវេះទៅ ណាទៀត ? អំពើរបស់អ្នកនឹងបំផ្លាញអ្នក គ្រួសារអ្នក និងប្រជាពលរដ្ឋដទៃទៀត ! សូមផ្តាំទៅអ្នកទាំង៩ រូប ដែលជាអ្នកមានផ្ទុកជំងឺកូវីដ-១៩នេះ ចូលបង្ហាញខ្លួនដើម្បីទទួលយកការព្យាបាលជាបន្ទាន់ និងទាន់ពេលវេលា បើពុំនោះទេ អ្នកអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ”។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញឈ្មោះ និងអំពាវនាវទៅដល់សាច់ញាតិ និងអ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ ដែលបាត់ខ្លួនសូមប្រញាប់មកបង្ហាញខ្លួនក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដើម្បីមកទទួលយកការព្យាបាល។ ក្នុងករណីមិនមកបង្ហាញខ្លួនតាមការកំណត់ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនតតុលាការ។
ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញបានអះអាងថា អ្នកវិជ្ជមានកូវីដ-១៩ ដែលបាត់ខ្លួនសរុបចំនួន៥៦នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋវិជ្ជមានបានសហការទំនាក់ទំនងសមត្ថកិច្ចបានចំនួន ៤៧នាក់ នៅសល់អ្នកវិជ្ជមានកូវីដ១៩ ចំនួន៩នាក់ ដែលមិនមកទទួលយកការព្យាបាល៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ឆ្លងកូវីដហើយ គេចវេះទៅណា?អាចជាប់ពន្ធនាគារ ១០ ឆ្នាំ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


