ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ចោមចៅទី ១ ចុះរៀបចំសណ្ដាប់ធ្នាប់លើដងផ្លូវជាប់ផ្សារទួលពង្រ ដកហូតសម្ភារៈដែលអាជីវកររំលោភផ្លូវសាធារណៈ
កាលពីព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ នេះ រដ្ឋបាលសង្កាត់ចោមចៅទី ១ ដឹកនាំដោយលោក កង វង ចៅសង្កាត់ បានចុះរៀបចំសណ្ដាប់ធ្នាប់នៅលើដងផ្លូវជាប់ផ្សារទួលពង្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ និងដកហូតយកសម្ភារៈមួយចំនួនដែលអាជីវកររំលោភលើផ្លូវសាធារណៈ។


លោក កង វង ចៅសង្កាត់ចោមចៅទី ១ បានឲ្យដឹងថា ច្រើនលើកច្រើនសាមកហើយ រដ្ឋបាលបានចេញសេចក្ដីជូនដំណឹងដល់អាជីវករដែលតែងតែយកចិញ្ចើមផ្លូវសាធារណៈមកដាក់តាំងកញ្ជើល្អី រ៉ឺម៉ក រទេះ លក់ដូរប្រកបអាជីវកម្មផ្ទាល់ខ្លួន បង្កការស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គ្មានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងដើរ។


លោកចៅសង្កាត់ចោមចៅទី ១ បានបន្តថា ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ ទើបលោកដឹកនាំក្រុមការងារសង្កាត់ចុះទៅរៀបចំសណ្ដាប់ធ្នាប់ កាត់យកតូបតូចៗ ដែលអាជីវករសង់រំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ដោយចាប់ពីផ្សារទួលពង្រ កែងផ្លូវ ៣០ ម៉ែត្រ រហូតទៅដល់ទីបញ្ជាការដ្ឋានរថក្រោះ។


លោកបានបន្តទៀតថា ចំពោះសម្ភារៈដែលចាប់បានយកទៅរក្សាទុកនៅសាលាសង្កាត់ ដើម្បីហៅម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈទៀត។ ក្នុងនោះ ត្រូវដាក់តាំងលក់ទីកន្លែងដែលរដ្ឋបាលផ្សារកំណត់ឲ្យលក់ ក៏ដូចជាសូមអំពាវនាវដល់អាជីវករទាំងអស់មេត្តាជួយថែរក្សាសណ្ដាប់ធ្នាប់ និងសំរាមឲ្យបានល្អ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


