Connect with us

ព័ត៌មានជាតិ

ជិត១ឆ្នាំនេះ រដ្ឋបាលរាជធានីបំពេញការងារ​យ៉ាង​សកម្ម​ក្នុងការបម្រើសេវា ប្រកប​ដោយ​តម្លាភាព

បានផុស

នៅ

រយៈពេលជិត១ឆ្នាំ២០២៥នេះ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ខិតខំបំពេញ​ការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការបម្រើសេវានានាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ហើយទទួល​បាន​ការ​គាំទ្រ​យ៉ាងខ្លាំងពីប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​លើកឡើងរបស់លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​រាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌច្បារអំពៅ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥ ខណៈ លោកអ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីដ៏សំខាន់នេះដែរ។

លោកប្រធានក្រុមប្រឹក្សាបានថ្លែងទៀតថា ៩ខែនេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្មក្នុងការស្តារកសាង និងអភិវឌ្ឍន៍មូលដ្ឋាឱ្យមានការរីក ចម្រើនលើគ្រប់វិស័យ រួមមានការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អ អនាម័យបរិស្ថាន ការផ្ដល់សេវាសាធារណៈ សកម្មភាពមនុស្សធម៌ និងការជួយសង្គ្រោះប្រជាពលរដ្ឋ។

លោក អ៊ីមរ៉ន ហាស្សាន់បានបញ្ជាក់ថា តាមរយៈវេទិកាសាធារណៈនៅក្នុងខណ្ឌច្បារអំពៅនេះ ប្រជាពលរដ្ឋបានលើកជា សំណើ និងសំណូមពរផ្ទាល់មាត់ចំនួន១៧នាក់ និង សំណើ និងសំណូលពរជាលាយលក្ខណ៍អក្សរ មានចំនួន៤០ច្បាប់ ខណៈសំណើនិងសំណូមពរទំាងនោះរួមមាន ស្នើសុំបង្គោលភ្លើង ការជួសជុលផ្លូវថ្នល់ ដាក់ភ្លើងបំភ្លឺសាធារណៈ ការបង្កើនការផ្តល់សេវាប្រមូលសំរាមឱ្យ មានប្រសិទ្ធភាព ពន្លឿន​ការ​ផ្តល់​អត្តសញ្ញាណបណ្ណ ការ​ផ្តល់​បណ្ណកម្មសិទ្ធិដីធ្លី និងការស្នើសុំស្ថាបនា ស្ពាន​អ្នក​តាវំាង​ដែល​កំពុងចាស់ទ្រុឌទ្រោមពិបាលធ្វើដំណើរឆ្លងកាត់។

តាម​រយៈ​សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋខាងលើមន្ត្រីនៃមន្ទីរជំនាញ និង លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថា៖ត្រៀមចុះទៅដោះស្រាយ រាល់សំណើ និងសំណូមពរជូនប្រជាពលរដ្ឋនាពេលខាងមុខ។ ចំពោះចំពោះសំណើចងសាងសង់ស្ពាន អ្នកតាវំាងថ្មី មន្រ្តីជំនាញបានលើកជាផែនការរួចរាល់ហើយ ដោយត្រៀមសាងសង់ស្ពាននោះឱ្យត្រូវតាម ស្តង់ដារ មានទ្វារទឹក ធ្វើច្រំាងបុកស៊ីផាយ និងធ្វើស្ថានីយ៍បូបទឹក ដើម្បីធានាឱ្យគម្រោងនេះមានប្រសិទ្ធ ភាពសម្រាប់តែធ្វើចរាចរណ៍ប៉ុណ្ណោះទេ គឺជួយរំដោះទឹកនិងបញ្ជៀសការលិចលុងថែមទៀតផង។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ២០២៧នេះ រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងអភិវឌ្ឍន៍សរុប ចំនួន១៨៣៧គម្រោង ដោយមានទុនវិនិយោសរុបចំនួន៨២០.៧២២,៤៩លានរៀល៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម