ព័ត៌មានជាតិ
មេទ័ព ស្រី ឌឹក អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងចាត់ទុកថា ជាជំហានទៅប្រែក្លាយព្រំដែនពីជម្លោះទៅសន្តិភាព
កងពលធំអន្តរាគមន៍លេខ៣របស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានចេញមកអបអរសាទរយ៉ាងមហោឡារិកចំពោះរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព គូឡាឡាំពួ ដោយមានលោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ជាពិសេសតួនាទីមិនអាចខ្វះបានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជាមួយនឹងការអបអរសាទរ កងពលធំអន្តរាគមន៍លេខ៣ ក៏បានចាត់ទុកថា កិច្ចព្រមព្រៀងនេះ ជាជំហានទៅប្រែក្លាយតំបន់ព្រំដែនពីជម្លោះទៅសន្តិភាព។

នៅក្នុងញតិគាំទ្រ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពូ”ដែលចុះផ្សាយលើហ្វេសប៊ុកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនាព្រឹកថ្ងៃទី២៩ ខែតុលានេះ កងពលធំអន្តរាគមន៍លេខ៣ បានចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថាជាជំហានវិជ្ជមានមួយដ៏សំខាន់ ដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនដែលមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នា។ កងពលធំអន្តរាគមន៍លេខ៣ ក៏ថ្លែងអំណរគុណចំពោះការចូលរួមគាំទ្ររបស់ប្រទេសចិន និងសហគមន៍អន្តរជាតិ ក្នុងដំណើរការរកសន្តិភាពដ៏មានតម្លៃនេះផងដែរ។

កងពលធំអន្តរាគមន៍លេខ៣របស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសរសេរនៅក្នងញត្តិគាំទ្រថា៖«កងពលធំអន្តរាគមន៍លេខ៣ សូមសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា សន្តិភាព គឺជាទ្រព្យដ៏ពិសិដ្ឋ មិនអាចកាត់ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស»។
កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក៏បានគូសបញ្ជាក់ថា កម្ពុជា និងថៃ ជាអ្នកជិតខាងអចិន្ត្រៃយ៍ ដែលចាំបាច់ខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍរួមដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការឱ្យតម្លៃគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា ដើម្បីផលប្រយោជន៍រួម ដោយផ្អែកលើស្មារតីនៃអ្នកជិតខាងល្អ តាមរយៈការប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនាការទូត និងការគោរពច្បាប់អន្តរជាតិ។ បើទោះជាបានអះអាងបែបនេះ កងពលធំអន្តរាគមន៍លេខ៣ ក៏បានប្រកាសជំហររបស់ខ្លួនថា ថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ ប្តេជ្ញាការពារឱ្យបានរឹងមាំជាអមតៈនូវសន្តិភាព សន្តិសុខ អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យជាតិ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ និងសម្បូររុងរឿង។

ជាការកត់សម្គាល់ ក្រៅពីកងពលធំអន្តរាគមន៍លេខ៣របស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នេះ ក៏មាននូវអង្គភាពយោធានានា ផ្សេងទៀត បានចេញញតិគាំទ្រ និងអបអរសារទេ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពូ”នេះ។ បន្ថែមពីលើនេះ ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត រួមទាំងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏មានសេចក្តីសាទរយ៉ាងក្រៃលែងចំពោះ«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ»រវាងកម្ពុជា និងថៃនេះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២១ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


