ព័ត៌មានជាតិ
ក្រសួងអប់រំ បញ្ជ្រាបមេរៀនស្តីពីការឆបោកតាមអនឡាញ ខណៈបទល្មើសបច្ចេកវិទ្យារីករាលដាល
អ៊ីនធឺណិត ឬអនឡាញ គឺជាមធ្យោបាយទំនាក់ទំនង និងចែកចាយព័ត៌មានដ៏ធំបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ដែលអាចសម្របសម្រួលឱ្យអ្នកចូលទៅស្វែងរកព័ត៌មាននានា ទាំងការអប់រំ ឬកម្មវិធីកម្សាន្ត នៅលើបណ្តាញទាំងនោះ។ ទន្ទឹមនេះ បណ្តាញទាំងនោះក៏បង្កហានិភ័យដល់អ្នកប្រើប្រាស់ផងដែរ ប្រសិនបើពួកគេមិនមានប្រុងប្រយ័ត្នខ្ពស់ ពោលចូលទៅតំណភ្ជាប់ (link) ដែលមិនសូវស្គាល់ ឬមានអ្នកដ៏ទៃផ្ញើមកឱ្យចុចចូល។ ករណីទាំងនេះ អាចប្រឈមនឹងការយាយីពីជនខិលខូច ឬរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យា ដែលកំពុងរីករាលដាលនៅលើសកលលោក រួមទាំងក្នុងប្រទេសម្ពុជា។

ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុនៅក្នុងចំណោមសិស្សានុសិស្ស ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលនូវខ្លឹមសារទាក់ទងហានិភ័យនៅលើប្រព័ន្ធអ៊ីនធឺណិតឬប្រព័ន្ធអនឡាញនៅក្នុងកម្មវិធីសិក្សា ទាំងក្នុងកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ដោយខ្លឹមសារទាំងនេះបានដាក់បបញ្ជ្រាបនៅក្នុងមុខវិជ្ជា សិស្សាសង្គម គណិតវិទ្យា ទៅក្នុងផ្នែកទាក់ទងនឹងហិរញ្ញវត្ថុ ភាសាខ្មែរ ក៏ដូចជាបំណិនជីវិតមូលដ្ឋាន។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានប្រាប់កម្ពុជាថ្មីថា ក្រៅពីនេះ ក្រសួងអប់រំ បាននឹងកំពុងយកចិត្តទុកដាក់ទៅលើវិធីសាស្រ្តបង្រៀន ដើម្បីជំរុញធ្វើយ៉ាងណាឱ្យប្អូនៗសិស្សានុសិស្សទទួលបាននូវបំណិនសតវត្សទី ២១ ដែលមានន័យថា គាត់អាចត្រិះរិះពិចារណា និងវិនិច្ឆ័យទៅលើព័ត៌មានដែលគាត់ទទួលបាន ដើម្បីធ្វើការបែងចែកឱ្យបានច្បាស់លាស់ និងដឹងថាតើព័ត៌មានណាមិនពិត និងព័ត៌មានណាពិត ដើម្បីគាត់ដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងជីវិតប្រចាំថ្ងៃ។

លោកស្រីបន្តថាទៀតថា ក្នុងមេរៀនទាំងនោះបានបង្រៀនថា រូបថត និងវីដេអូផ្ទាល់ខ្លួន ឬព័ត៌មានផ្ទាល់ខ្លួនមុននឹងសម្រេចធ្វើការចែករំលែកតាមអ៊ីនធឺណិត ឬអនឡាញ គប្បីពិចារណាឱ្យបានហ្មត់ចត់ជាមុនព្រោះវាអាចបង្កហានិភ័យនានាទៅដល់ម្ចាស់ព័ត៌មាន ឬម្ចាស់រូបនោះ។ យើងគួរតែរក្សាការចែករំលែករូបថតផ្ទាល់ខ្លួន ឬព័ត៌មានផ្ទាល់ខ្លួនតាមអ៊ីនធឺណិតឱ្យបានតិចតួចបំផុត។
ទន្ទឹមនឹងនេះ នៅតាមបណ្តាគ្រឹះស្ថានឯកជនមួយចំនួន លោកគ្រូ អ្នកគ្រូ ក៏បានបញ្ជ្រាបការអប់រំស្តីពីការឆបោកតាមអនឡាញទៅកាន់សិស្សានុសិស្សរបស់ខ្លួន ដើម្បីឱ្យពួកគេទទួលបានចំណេអះដឹង ប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព និងចេះវិធីការពារ ចៀសវាងរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យា។
ការរុករកព័ត៌មាន ឬការស្វែងរកគេហទំព័រនានានៅលើអ៊ីនធឺណិតឬអនឡាញអនុញ្ញាតឱ្យ អាចរកឃើញគេហទំព័រផ្សេងៗដែលពោរពេញទៅដោយព័ត៌មាន និងការកម្សាន្ត។ រាល់តំណ ដែលអ្នកចុចគឺដូចជាទ្វារមួយដែលបើកទៅកាន់ពិភពមួយថ្មីពោរពេញដោយឱកាសអាចបំពេញញតម្រូវការរបស់អ្នកក្នុងការស្វែងរកព័ត៌មាន។ ប៉ុន្តែពេលខ្លះ អ្វីដែលអ្នកឃើញខាងក្រោយទ្វារទាំងនោះ មែនជាអ្វីដែលអ្នករំពឹងទុកនោះទេ ហើយវាក៏អាចគ្មានសុវត្ថិភាពផងដែរ។ ពួកគេផ្ញើ តំណភ្ជាប់ និងចំណងជើងរបស់វាដើម្បីព្យាយាមបញ្ចុះបញ្ចូលអ្នកឱ្យចុចលើវា ដូច្នេះប្រសិនបើអ្នកមិនស្គាល់មនុស្សដែលបានផ្ញើតំណភ្ជាប់មកឱ្យអ្នកទេនោះ វាអាចបង្កគ្រោះថ្នាក់ក្នុងការបើកមើល។

មនុស្សមួយចំនួននៅលើអ៊ុនធឺណិតឬអនឡាញមានចេតនាអាក្រក់ ហើយអ្នកគួរតែប្រុងប្រយ័ត្ន ចំពោះតំណភ្ជាប់ដែលពួកគេធ្វើឱ្យ។ អ្នកអាចបើកមើលតំណភ្ជាប់ដែលផ្ញើមកពីមនុស្សដែលអ្នកស្គាល់ និងទុកចិត្តបាន។ មុននឹងចូលមើលគេហទំព័រណាមួយ ត្រូវប្រាកដថាតំណភ្ជាប់នឹងនាំអ្នកទៅរកព័ត៌មានពិតដែលមានសុវត្ថិភាពនិងទំនុកចិត្ត។ ករណីមើលទៅមានចំណុចគួរឱ្យសង្ស័យ សូមកុំចុចលើវាដាច់ខាត។ ខ្លឹមសារសម្រាប់មនុស្សពេញវ័យ(១៨+)កុមារត្រូវតែចៀសវាង។ នេះបើតាមខ្លឹមសារដែលក្រសួងអប់រំបានបញ្ជ្រាបទៅកាន់សិស្សានុសិស្ស៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


