ព័ត៌មានជាតិ
ផ្អាកមណ្ឌលសុខភាព ក្រឡា ជាបណ្តោះអាសន្នបន្ទាប់ពីប្រធានមណ្ឌលស្តីទីប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩
រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសផ្អាកបណ្ដោះអាសន្ន មណ្ឌលសុខភាព ក្រឡា ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយសារប្រធានមណ្ឌលសុខភាពស្តីទី បានប៉ះពាល់ផ្ទាល់ជាមួយអ្នកមានវិជ្ជមានកូវីដ-១៩។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានចេញផ្សាយកាលពីរសៀលថ្ងៃទី១២ ខែមេសានេះ បានឲ្យដឹងថា «ត្រូវបានផ្អាកជាបណ្ដោះអាសន្នមណ្ឌលសុខភាព ក្រឡា ដោយលោក ហួត សុធន់ ប្រធានមណ្ឌលសុខភាពស្តីទី ក្រឡា បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវី១៩ ឈ្មោះ សយ ស៊ាងប៊ន»។
នៅរសៀលថ្ងៃទី១២ ខែមេសាម្សិលមិញនេះ រដ្ឋបាលខេត្តកំពង់ចាមអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្រោយការបញ្ចប់ចត្តាឡីស័ករបស់មន្ទីរសម្រាកព្យាបាល បញ្ញា ហៅពេទ្យគា ក្រុងកំពង់ចាមផងដែរ៕
អត្ថបទ ៖ សំអឿន





-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥៧ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


