ព័ត៌មានជាតិ
កកស្ទះចរាចរណ៍ផ្លូវឆ្លងកាត់ព្រែកឆ្លូង ក្រោយស្ពានបេឡេត៍បាក់បង្ក ដោយរថយន្តដឹកដំឡូងមី
រថយន្តធុនធំ ប្រភេទវេរអង ដឹកដំឡូងមីស្រស់មួយគ្រឿង បានបើកបរឆ្លងកាត់ស្ពានដែកបេឡេត៌បណ្ដាលឱ្យស្ពានទាំងមូលបាក់ធ្លាក់ទាំងស្រុងប្រវែង ៤៣ ម៉ែត្រ ដែលធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋត្រូវកាត់ផ្ដាច់ទាំងស្រុង កាលពីវេលាម៉ោង ៧និង ០០ ព្រឹកថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២៥ នៅចំណុចស្ពានឆ្លូង ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
អ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយបន្សល់ទុកនូវរថយន្ត V1 ម៉ាក HYUNDAI ក្បាលសណ្តោងពណ៌ស និងរ៉ឺម៉កពណ៌ក្រហម មិនមានស្លាកលេខ។

ស្ពាននេះស្ថិតនៅជិតផ្សារ ១១៥ ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយឆ្លងកាត់ព្រែកឆ្លូងដែលជាខ្សែផ្លូវដ៏សំខាន់សម្រាប់សម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ទៅមក។
យោងតាមប្រភពព័ត៌មាន និងការសន្និដ្ឋានបឋម ហេតុការណ៍បាក់ស្ពាននេះ គឺបណ្ដាលមកពីការបើកបរឆ្លងកាត់របស់រថយន្តខ្នាតយក្សដឹកដំឡូងដែលផ្ទុកលើសទម្ងន់។

បច្ចុប្បន្ន ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានសហការជាមួយ រដ្ឋបាលស្រុកស្នួល កម្លាំងអធិការស្រុកស្នួល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងចុះសម្រួលស្ថានការណ៍នៅទីតាំងកើតហេតុ និងចាត់ចែងតាមនីតិវិធីច្បាប់ ដើម្បីរៀបចំដោះស្រាយបញ្ហាការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


