Connect with us

ព័ត៌មានជាតិ

នាវាបរទេស នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៨០០នាក់ ទស្សនកិច្ចក្នុងខេត្តព្រះសីហនុ២ថ្ងៃ

បានផុស

នៅ

នាវាទេសចរណ៍បរទេសមួយគ្រឿង បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៨០០នាក់ ចូលចត និងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយ:ពេលពីរថ្ងៃ នៅច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ។មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍នេះ បានចូលចតនៅព្រឹកថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវានេះមានឈ្មោះ Viking Venus មានសញ្ជាតិ Norway  មានបណ្តោយ ២៨៨.៣០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជំរៅទឹក ៦.៦៥ម៉ែត្រ  នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៨០៨នាក់ ស្រី ៤២៣នាក់ ស្មើនឹង ២០សញ្ជាតិ  និងមាននាវិកសរុបចំនួន ៤៦៣នាក់ ស្រី ១១០នាក់ ស្មើនឹង ៤០សញ្ជាតិ។

នាវាទេសចរណ៍ Viking Venus បានធ្វើដំណើរចាកចេញពីកំពង់ផែប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៤ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ ។

អំឡុងពេលស្នាក់នៅកម្ពុជា ភ្ញៀវទេសចរធ្វើដំណើកម្សាន្តតាមឡានក្រុងទស្សនាតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ មានដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ ទៅកម្សាន្តតំបន់អភិឌ្ឍ Boy of light រូប សំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់ជាដើម ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម