Connect with us

ព័ត៌មានជាតិ

ប្រទេស​កំពុង​វឹកវរកូវីដ មានជន​ឆ្លៀត​លក់​អាល់កុលក្លែងក្លាយ សមត្ថកិច្ច​ចូលចាប់​ដល់​ក្នុង​ផ្ទះ

បានផុស

នៅ

ខេត្តបាត់ដំបង៖ មន្រ្តីការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញដែលមានដាក់តាំងលក់នៅតាមផ្ទះមុនចូលឆ្នាំខ្មែរជាពិសេសតាមឱសថស្ថានរងនានា បានរកឃើញ និងរឹបអូសអាល់កុលក្លែងក្លាយចំនួន៨៤៦លីត្រដាក់លក់នៅក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការត្រួតពិនិត្យនេះកម្លាំងជំនាញបានរកឃើញអាល់កុលក្លែងក្លាយដែលមានសារធាតុ (មេតាណុល) មានចំនួន៨៤៦លីត្រដែលបានដាក់តាំងលក់នៅឱសថស្ថានទិព្វ១ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក ហាក់ សុខរិន ប្រធានសាខា ក.ប.ប ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងរបស់លោកបានត្រួតពិនិត្យ និងធ្វើតេស្តអាល់កុលដែលបានដាក់លក់នៅតាមឱសថស្ថានរងនានាចំនួន៥ទីតាំងនៅក្រុងបាត់ដំបង​មានរួមមានទីតាំងទី១ឱសថស្ថានសង់ត្រាល់ ទីតាំងទី២ឱសថស្ថានមហាទេព ទីតាំងទី៣ឱសថស្ថានទិព្វ១ ទីតាំងទី៤ឱសថស្ថានសង្កែ និងទីតាំងទី៥ឱសថស្ថានឌីយ៉ាម៉ង់។

លោកប្រធានបន្តថា លទ្ធផលនៃការត្រួតពិនិត្យបានរកឃើញអាល់កុលក្លែងក្លាយដែលមានសារធាតុ (មេតាណុល)បានដាក់លក់នៅឱសថស្ថានទិព្វ១ដែលមានអាស័យដ្ឋានភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ចំនួន២៧កានស្មើនឹង៨១០លីត្រ និង៧២ដបស្មើនឹង៣៦លីត្រ សរុបចំនួន៨៤៦លីត្រ។

ស្របពេលនេះដែរលោក ហាក់ សុខរិន បានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកផលិតផលិតផលក្លែងក្លាយត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះវាធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយអាល់កុលក្លែងក្លាយនោះមិនបានសម្លាប់មេរោគពិតប្រាកដនោះទេដែលជាមូលហេតុធ្វើមានការឆ្លងរោគដោយមិនដឹងខ្លួនចំពោះអ្នកប្រើប្រាស់ទៅវិញ។

ក្រោយពីបង្ក្រាប និងដកហូតអាល់កុលក្លែងក្លាយខាងលើ មន្រ្តីជំនាញបានយកទៅរក្សាទុកដើម្បីដុតបំផ្លាញចោលនៅពេលក្រោយ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម