Connect with us

ព័ត៌មានជាតិ

ផ្លូវបំបែកស្រែអំបិលពីផ្លូវជាតិលេខ៣៣ ទៅកំពង់​ផែ​ទេសចរណ៍អន្តរជាតិ​កំពតស្ថាបនាបានប្រមាណ ៣៥ភាគរយ

បានផុស

នៅ

ផ្លូវបំបែកស្រែអំបិល(អ៊ុងម៉ុង) ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣៣ ទៅផ្លូវបំបែកឆ្នេរកោះស្មៅ និងបន្តដល់កំពង់ផែទេសចរណ៍អន្តរជាតិកំពត បានស្ថាបនារួចរាល់ប្រមាណ ៣៥ភាគរយហើយ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរកម្សាន្ដទៅតំបន់ទេសចរនានា។ ផ្លូវនេះស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលជាការស្ថាបនាដំណាក់កាលទី៤ ជាផ្លូវក្រាលកៅស៊ូប្រភេទAC។ នេះបើតាមការឲ្យដឹងពីលោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម ច័ន្ចសោធន បានប្រាប់ឲ្យដឹងបន្ថែមថា ការសាងសង់ផ្លូវមួយខ្សែនេះ នឹងជួយដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងឆ្នេរកោះស្មៅ កាន់តែងាយស្រួលជាងមុន ជាពិសេសភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិអាចដើលេងលម្ហែកម្សាន្ត ទស្សនាទេសភាពស្រែអំបិលបន្ថែមទៀតផងដែរ។

លោកអភិបាលស្រុកទឹកឈូ ក៏បានលើកឡើងថា លើសពីនេះទៅទៀតនោះផ្លូវមួយខ្សែនេះវាអាចជួយលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន ដោយបង្កើតភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងផលិតផលរបស់ប្រជាពលរដ្ឋក្នុងតំបន់ ហើយនឹងជួយបង្កើនជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងតំបន់កាន់តែមានភាពរីកចម្រើនមួយកំរិតបន្ថែមទៀតផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម