Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន៖​​ ២​ឆ្នាំ​ហើយ​ដែល​កម្ពុជា​យើង​បាន​ប្រារព្ធ​​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​នៅតាម​ផ្ទះ​រៀងៗខ្លួនដោយសារ​តែ​កូវីដ​១៩​

បានផុស

នៅ

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ចូលឆ្នាំ​ទី​១​នេះ​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​បុក​ផ្លូវការ ចូលរួម​រីករាយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ! ១៤-១៦ មេសា ២០២១ ។​

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អស់​រយៈពេល​២​ឆ្នាំ​ហើយ ដែល​កម្ពុជា​យើង​បាន​ប្រារព្ធពិធី បុណ្យ​ចូលឆ្នាំ​ប្រពៃណី​នៅតាម​ផ្ទះ​រៀងៗ ខ្លួន​ដោយសារតែ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​សារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថាៈ «​អស់​រយៈពេល​២​ឆ្នាំ​ហើយ ដែល​កម្ពុជា​យើង​បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​នៅតាម​ផ្ទះ​រៀងៗ ខ្លួន​ដោយសារតែ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩​។​ទោះបី​យើង​មិន​បានធ្វើ​ពិធីបុណ្យ​ជួបជុំគ្នា​ច្រើន​អ៊ូអរ​នៅ​ខាងក្រៅ​ក៏​យើង​នៅតែ​គោរព​ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​ជាតិ ។ ប៉ុន្តែ​នៅ​ពេលនេះ​គឺ​ធ្វើ​ទៅតាម​គន្លង​បែប​ថ្មី​មួយរយៈ​ដើម្បី​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​១៩​។ សូម​បងប្អូន​ជនរួមជាតិ​ប្រុងប្រយ័ត្ន​ធូប​ទៀន​ដុត​នៅក្នុង​ផ្ទះ​ចៀសវាង​អគ្គីភ័យ​ជា យថាហេតុ​ណាមួយ​ដោយសារ​មិនបាន​ប្រុងប្រយ័ត្ន​ជាមុន​»​។

​សូម​បងប្អូន​បន្ត​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​និង​វិធានការ ៣​ការពារ ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជានិច្ច​។ សូម​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​យោគ យល់​ដល់​ការដាក់​បម្រាម​គោចរ​មិនអោយ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ជា​បណ្តោះអាសន្ន​មួយរយៈ​ពេល​ខ្លី​ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​។​

​សូមកុំ​ចេញ​ក្រៅ​ផ្ទះ ​ប្រសិនបើ​គ្មាន​ការចាំបាច់​ហើយ​ត្រូ​តែ​ពាក់​ម៉ាស​ដាច់ខាត​និង​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​, ចឹ​ល ឬ​ទឹក​អាល់កុល​។​ប្រសិនបើ​ចាំបាច់​ត្រូវ ជួប​មនុស្ស​នៅ​ខាងក្រៅ​ត្រូវ​រក្សា​គម្លាត​ឱ្យ​ឆ្ងាយ​ពីគ្នា​យ៉ាងហោចណាស់​១​ម៉ែត្រ​កន្លះ ។ ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក គឺត្រូវធ្វើ​ឱ្យបាន​ត្រឹមត្រូវ​ហ្មត់ចត់​បំផុត ។

​នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ថ្ងៃនេះ​ខ្ញុំ​និង​ភរិយា​សូម​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ព្រមទាំង​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ដែល​កំពុង​ឈរជើង​នៅតាម​ព្រំដែន​មាន​សុខភាព​ល្អ​ចៀស​ផុតពី​ជំងឺ​កូ​វី​-១៩ ព្រមទាំង​ពរ​៥​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ​កុំបី ឃ្លៀងឃ្លាត​ឡើយ​៕​

ដោយៈណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម