Connect with us

ព័ត៌មានជាតិ

ខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ បើកកិច្ចប្រជុំជំរុញកិច្ចសហប្រតិបត្តិការ លើកទី១០

បានផុស

នៅ

ព្រះវិហារ ៖ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥  អាជ្ញាធរខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបប្រជុំពិភាក្សាគ្នា លេីកិច្ចសហប្រតិបត្តិការទ្វេភាគី លើកទី១០ រវាងខេត្តទាំងពីរ ។ ជំនួបនេះមានគោលបំណងដេីម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងសន្តិសុខតាមបណ្ដោយព្រំដែន ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍរួមគ្នារបស់ប្រជាជននៃខេត្តទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ (កម្ពុជា) លោក អាលុនសៃ ស៊ូនណាក់ឡាត អភិបាលខេត្តចម្ប៉ាសាក់ (ឡាវ) នឹងមានកាអញ្ចើញចូលរួមពីសំណាក់ គណៈប្រតិភូទាំងពីរនៃខេត្តទាំងពីរជាច្រើនរូប៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម