Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស២នាក់ ដែល​លួចម៉ូតូពីទឹកដីថៃ ឆ្លងព្រំដែនចូលមកកម្ពុជា

បានផុស

នៅ

ជនសង្ស័យចំនួន២នាក់ ដែលក្នុងនោះមានខ្មែរម្នាក់ និងជនជាតិថៃម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ការពារព្រំដែនឃាត់ខ្លួន បញ្ជូនទៅធ្វើចត្តាឡីស័កសិន ដោយសារតែពួកគេបាននាំម៉ូតូមួយគ្រឿងឆ្លងដែនខុសច្បាប់។


ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង១ និង ៥០ នាទីរសៀល ត្រង់ចំណុចប៉ុស្ដិ៍នគរបាលការពារព្រំដែនកូនភ្នំ ក្នុងភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


កម្លាំងឈរជើងតាមបន្ទាត់ព្រំដែន បានប្រគល់ជនជាតិខ្មែរ និងម៉ូតូឲ្យទៅកម្លាំងអធិការនគរបាល ស្រុកសំពៅលូន ចំណែកជនជាតិថៃ បានប្រគល់ឲ្យទៅគ្រូពេទ្យស្រុកសំពៅលូនដើម្បីបញ្ជូនទៅធ្វើការចត្តាឡីស័កនៅសាលារៀនកូនភ្នំ ៣២ ។

បន្ទាប់ពីបានដឹងថា ម៉ូតូនេះត្រូវបានពួកគេលួចចេញពីក្នុងទឹកដីថៃ បម្រុងមកលក់នៅក្នុងទឹកដីខ្មែរ ដោយម៉ូតូនេះនៅមានបំពាក់ស្លាកលេខខេត្តស្រះកែវផង៕

អត្ថបទ៖សោ និយមរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម