Connect with us

ព័ត៌មានជាតិ

ផឹកស៊ីស្រែកឡូឡារាល់យប់រំខានអ្នកជិតខាង​ ត្រូវសមត្ថកិច្ចចុះព្រមានដល់ផ្ទះ​

បានផុស

នៅ

​លោក កុក កុយ និង​ ប្រពន្ធ​ឈ្មោះ ហុង ម៉េង ទីលំនៅ​ភូមិ​ស្វាយ​តា​មេឃ ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្ត​កណ្ដាល ​ដែល​តែង​ផឹកស៊ី​ឡូឡា​បង្ក​ការ​រំខាន​ដល់​អ្នកជិតខាង​នោះ ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កោះធំ​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៤ ខែ​មេសា ឆ្នាំ​ ២០២១ ចុះ​ព្រមាន​ដល់​ផ្ទះ​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​សមត្ថកិច្ច​ចុះ​ដល់​ផ្ទះ​ ឈ្មោះ កុក កុយ បាន​ទទួល​ស្គាល់​កំហុស​ដែល​ខ្លួន​តែងតែ​ផឹកស៊ី ឡូឡា និយាយ​សំឡេង​ឮ​ៗ បង្ក​ការ​រំខាន​ដល់​អ្នកជិតខាង​។ បន្ទាប់មក ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ​ក៏បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ដល់ ​ឈ្មោះ កុក កុយ និង​ ប្រពន្ធ ឲ្យ​បាន​យល់ដឹង​ពី​ផ្លូវច្បាប់ និង​ណែនាំ​កុំ​ឲ្យ​មានការ​ប្រមូលផ្ដុំ​ជួបជុំគ្នា​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ ការចុះ​ដល់​លំនៅដ្ឋាន​ ឈ្មោះ កុក កុយ ​នេះ ​បន្ទាប់ពី​ក្រុមការងារ​ព័ត៌មាន និង​ ប្រតិកម្ម​រហ័ស នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ទទួល​បាន​ការ​រាយការណ៍​ពី​គណនី​ហ្វេ​ស​ប៊ុក​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ក្នុង​ប្រអប់​សារ​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល មាន​ខ្លឹមសារ​ថា ​៖​ នៅ​ក្នុង​ភូមិ​ស្វាយ​តា​មេឃ​នេះ​មានការ​ជួបជុំ​ផឹកស៊ី​ស្រែក​ឡូឡា​ជា​រៀងរាល់​យប់ ផឹក​នៅផ្ទះ លោក កុក កុយ និង​ ប្រពន្ធ​ឈ្មោះ ហុង ម៉េង​។ សូម​លោក​ពូ ជួ​យមក​ធ្វើ​អន្តរាគមន៍​ផង ព្រោះ​គ្រួសារ​នេះ​មិន​ខ្លាច​ញញើត​នឹង​ប៉ូលិស​ឡើយ​។

បន្ថែម​ពី​នោះ លោកពូ​ប៉ូលិស​ហ៊​ង​ មេ​ប៉ុស្តិ៍​សំប៉ាន ក៏​ឧស្សាហ៍​មក​ស៊ីផឹក​នៅផ្ទះ លោក កុក កុយ​ ដែរ ។ មុន​នេះ​បន្ដិច ​ប៉ូលិស ហ៊​ង ជិះ​ម៉ូតូ​មក​ឃើញ​កំពុងតែ​ជួបជុំ​ស៊ីផឹក​ក៏​មិនបាន​ថា​អី​ឲ្យ​គ្រួសារ​ហ្នឹង​ដែរ ព្រោះ​ប៉ូលិស​ហ៊​ង ទទួល​ប្រយោជន៍​ពី​គ្រួសារ​ហ្នឹង​ច្រើន​ណាស់​(​លុយ​)​។​

​ពាក់ព័ន្ធ​បញ្ហា​រឿង​លុយកាក់​នេះ​ ឈ្មោះ កុក កុយ បាន​បដិសេធ​ ហើយ​អះអាង​ថា ​ខ្លួន​ពុំ​ដែល​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ប៉ូលិស ​ឈ្មោះ ហ៊​ង ទេ គឺ​គ្រាន់​ជា​អ្នក​ស្គាល់​រាប់អាន​គ្នា​ធ្លាប់​ចេញចូល​លេង​ផ្ទះ​ប៉ុណ្ណោះ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម