ព័ត៌មានជាតិ
សិស្សានុសិស្សនៃវិទ្យាល័យ ព្រះស៊ីសុវត្ថិ ស្នើឲ្យប្រធានាធិបតីអាមេរិកអន្តរាគមន៍ករណីថៃនៅតែបង្ករំលោភបំពានមកលើកម្ពុជា
ក្រុមសិស្សានុសិស្ស នៃវិទ្យាល័យជំនាន់ថ្មី ព្រះស៉ីសុវត្ថិ បានស្នើដល់លោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក មេត្តាបន្តជួយអន្តរាគមន៍បន្ទាន់ករណីថៃនៅតែបង្កអរិភាពមកលើកម្ពុជាឥតឈប់ឈរ។ តាមរយៈទង្វើព្រៃផ្សៃរបស់យោធា នៃប្រទេសថៃ ដែលបានបាញ់សម្លាប់ប្រជាជនស្លូតត្រង់របស់កម្ពុជា បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួស០៣នាក់ ក្រុមសិស្សានុសិស្សនៃវិទ្យាល័យជំនាន់ថ្មី ព្រះស៉ីសុវត្ថិ សម្តែងក្តីឈឺចាប់ និងទទួលយកពុំបាននោះឡើយលើទង្វើរំលោភបំពានច្បាប់អន្តរជាតិ ពីសំណាក់ភាគីថៃ។

សិស្សានុសិស្សនៃវិទ្យាល័យជំនាន់ថ្មី ព្រះស៉ីសុវត្ថិ ចាត់ទុកទង្វើនេះ ជាទង្វើព្រៃផ្សៃ សាហាវយង់ឃ្នង និងអមនុស្សធម៌យ៉ាងខ្លាំងបំផុត ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើពលរដ្ឋកម្ពុជា ដោយមិនមានមូលហេតុ ខណៈប្រទេសទាំង០២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ពិសេសកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ។

ក្រុមសិស្សានុសិស្សបានបញ្ជាក់ថា ទង្វើរបស់ថៃធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសកុមារដែលត្រូវរៀនសូត្រមិនបានរៀន ដោយត្រូវភៀសសឹករកទីសុវត្ថិភាព។

គួររំលឹកថា ភាគីថៃបានបើកការបាញ់ប្រហារទៅលើពលរដ្ឋស្លូតត្រង់របស់កម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យពលរដ្ឋម្នាក់បានស្លាប់ និងរងរបួស០៣នាក់ ដោយភាគីកម្ពុជា ពុំបានធ្វើការតបតវិញនោះឡើយ។ ទាំងពលរដ្ឋទាំងថ្នាក់ដឹកនាំ និងកងទ័ពកម្ពុជា នៅតែបន្តរក្សាគោលជំហរគោរពច្បាប់អន្តរជាតិ និងគោរពកិច្ចព្រមព្រៀងសន្តិភាពជាធំ ដើម្បីបញ្ចៀសបានពីជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរ៕
អត្ថបទ៖ សុភា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


