ព័ត៌មានជាតិ
សេនានុព័ន្ធអង់គ្លេសទទូចឱ្យថៃឆាប់ដោះលែងកងទ័ពទាំង១៨រូបមកកម្ពុជាវិញ
សេនានុព័ន្ធចក្រភពអង់គ្លេស វរសេនីយ៍ឯក ជូលៀន អ អិល ស្មីត នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ទទូចឱ្យភាគីថៃឆាប់ដោះលែងកងទ័ពកម្ពុជាទាំង១៨រូបមកឱ្យកម្ពុជាវិញ ក្រោយរយៈពេល១១២ថ្ងៃដែលកងទ័ពកម្ពុជាត្រូវបានភាគីថៃចាប់ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំង។ លោកសេនានុព័ន្ធក៏សម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិតពលរដ្ឋកម្ពុជាដែលត្រូវបានរងការបាញ់រះពីសំណាក់ទាហានថៃកាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ។

សេនានុព័ន្ធចក្រភពអង់គ្លេសលើកឡើងដូច្នេះ ធ្វើឡើងក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទដែលយោងតាមខ្លឹមសារចុះផ្សាយលើទំព័រហ្វេសប៊ុកអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា «លោកសេនានុព័ន្ធចក្រភពអង់គ្លេស បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិតប្រជាពលរដ្ឋកម្ពុជា និងបានជំរុញឱ្យភាគីថៃធ្វើការដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប មកឱ្យកម្ពុជាវិញ ដើម្បីឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ»។

សេនានុព័ន្ធចក្រភពអង់គ្លេស ក៏បានបញ្ជាក់ពីវត្តមានរបស់លោក ថា នឹងទៅពិនិត្យមើលដោយផ្ទាល់នូវកន្លែងជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ តាមរយៈក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា នាពេលខាងមុខនេះផងដែរ។
បំណងចុះទៅកាន់ជំរុំភៀសសឹកក្នុងខេត្តបន្ទាយមានជ័យនោះ គឺក្រោយពលរដ្ឋខ្មែរត្រូវបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរងរបួស៣នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ចំពោះមុខភាពតានតឹងតាមព្រំដែន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រាប់សេនានុព័ន្ធចក្រភពអង់គ្លេសអំពីបច្ចុប្បន្នភាព និងការវិវឌ្ឍថ្មីៗស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់អំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍និងយន្តការដែលបានឯកភាពគ្នាកន្លងមកដើម្បីដោះស្រាយបញ្ហាព្រំដែននិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

លោកវរសេនីយ៍ឯក ជូលៀន អ អិល ស្មីត សេនានុព័ន្ធចក្រភពអង់គ្លេសថ្មីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្រុងហាណូយ បានបញ្ជាក់ថា សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះស្ថានការណ៍វិវត្តនៅតំបន់ព្រំដែនប្រទេសទាំងពីរ និងបានសម្ដែងការគាំទ្រចំពោះជំហរកម្ពុជា ដែលកន្លងមកបានប្រកាន់ភ្ជាប់នូវភាពអត់ធ្មត់ និងច្បាប់អន្តរជាតិ។
លោកវរសេនីយ៍ឯក សេនានុព័ន្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ចក្រភពអង់គ្លេស ធ្វើយ៉ាងណាឱ្យមានស្ថេរភាពនៅតំបន់ព្រំដែន ដោយគាំទ្រចំពោះកិច្ចខិតខំការទូត កិច្ចសន្ទនាដោយសន្តិវិធី ភាពស្ងប់ស្ងាត់ ជាពិសេសទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


