ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ទិវាស្ថិតិពិភពលោក បានផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំទិន្នន័យស្ថិតិគ្រប់ជ្រុងជ្រោយ
ទិវាស្ថិតិពិភពលោកឆ្នាំ២០២៥ បានផ្តល់ឱកាសសម្រាប់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន តួអង្គទាំងអស់ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃទិន្នន័យ និងព័ត៌មានស្ថិតិ ដោយបរិយាបន្ន គ្រប់ជ្រុងជ្រោយ រាប់បញ្ចូលទាំងព័ត៌មានបានមកពីការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍ។ ក្នុងបរិបទនេះ របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ឆ្នាំ២០២៤ និង ២០២៥ ជាមូលដ្ឋានគ្រឹះមួយដ៏ចាំបាច់ សម្រាប់ការអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា។ នេះបើតាមការលើកឡើងពីលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្របគ្នាជាមួយនឹងឆ្នាំដែលពិភពលោកប្រារព្ធ “ទិវាស្ថិតិពិភពលោក” ដែលត្រូវបានប្រារព្ធ៥ឆ្នាំម្តង។

លោកបានពន្យល់ថា របាយការណ៍នេះបានផ្តល់ព័ត៌មានស្ថិតិបែបវិទ្យាសាស្ត្រ ដែលមានសារៈសំខាន់ចាំបាច់ សម្រាប់គាំទ្រដល់ការធ្វើការសម្រេចចិត្ត ការរៀបចំគោលនយោបាយនិងយន្តការការងារ ជាមួយការកំណត់គោលដៅត្រឹមត្រូវ និងមានប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការជាក់ស្តែង ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងភាពជឿជាក់មកលើការដឹកនាំ។
លោកគូសបញ្ជាក់ថា របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៤ និង២០២៥ សុទ្ធសឹងជាលទ្ធផលស្តែងចេញពីការសិក្សា ដែលមានលក្ខណៈបរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងផ្តល់ទំនុកចិត្តខ្ពស់។ ការសិក្សានេះបានប្រើវិធីសាស្ត្របែបវិទ្យាសាស្ត្រដែលពិភពលោកទទួលស្គាល់ ក្នុងនោះវិធីសាស្ត្រស្រាវជ្រាវឯកសារ(Desk Review), ការស្ទង់មតិឯករាជ្យ ដោយវិធីស្ទង់មតិចៃដន្យ(Random Sampling) ក្នុងចំណោមប្រតិបត្តិករនៃវិស័យសារព័ត៌មាននៅក្នុង ២៥រាជធានី-ខេត្ត, និងការដាក់បញ្ចូលទស្សនៈ មតិយោបល់ចម្រុះរបស់ឥស្សរជនក្នុងវិស័យព័ត៌មានរួមមាន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានសមាគមអ្នកសារព័ត៌មាន ភ្នាក់ងារសារព័ត៌មានជាតិនិងបរទេស សារព័ត៌មានសហគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាក្នុងព្រះរាជាណាចក្រកម្ពុជា ។
រាជរដ្ឋាភិបាល ក្រសួងនិងមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន ដៃគូ តួអង្គពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បានប្រើប្រាស់របាយការណ៍នេះស្របតាមវិវត្ត និងតម្រូវការជាក់ស្តែង ក្នុងការធ្វើទំនើបកម្មស្ថាប័ន លើកកម្ពស់សណ្តាប់ធ្នាប់សារព័ត៌មាន ដោយភាពចម្រុះ ធន់ ស្របតាមសម័យកាល ពោលគឺបានប្រែក្លាយលទ្ធផលនៃការសិក្សានេះឱ្យទៅជាការអនុវត្តជាក់ស្តែង ក្នុងការគ្រប់គ្រង និងអភិវឌ្ឍព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ ពិសេសការជំរុញការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងនិងពង្រីកការផ្សព្វផ្សាយដោយសុវត្ថិភាព គុណភាពមាតិកា ខ្លឹមសារ និងការផលិត និងលើកកម្ពស់ការប្រតិបត្តិតួនាទីនិងភារកិច្ចរបស់អ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។

លោកមានប្រសាសន៍ថា៖ «នៅកម្ពុជា ក៏មានដែររបាយការណ៍ ឬការកត់ត្រាអំពីស្ថានភាពរបស់អ្នកសារព័ត៌មាន ធ្វើឡើងដោយអង្គការ សមាគមមួយចំនួន ដែលគ្រាន់តែបានផ្តោតលើការប្រមូលព័ត៌មានឧប្បត្តិហេតុ, ឬការសម្ភាសន៍ដោយការជ្រើសរើសកំណត់មុន ដែលវិធីសាស្ត្រនេះមានលក្ខណៈចង្អៀត ទំហំតូច មិនអាចតំណាងឱ្យសំឡេងទាំងមូល ដូច្នេះធ្វើឱ្យការឆ្លុះបញ្ចាំងលើស្ថានភាពសារព័ត៌មានមិនបានពេញលេញមិនគ្រប់ជ្រុងជ្រោយ ខ្វះភស្តុតាងវិទ្យាសាស្ត្រ» ។
រីឯរបាយការណ៍នៅក្រៅប្រទេសខ្លះ ដែលបានយោងតាមរបាយការណ៍ ឬការកត់ត្រារបស់អង្គការ សមាគមមួយចំនួននេះ ដើម្បីធ្វើការវាយតម្លៃពីខាងក្រៅមកលើស្ថានភាពនៅកម្ពុជា គឺវាគ្រាន់តែជាការបង្ហាញពីមួយជ្រុងមិនតំណាង ។
ជាមួយរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៤ និង២០២៥ កម្ពុជាប្រារព្ធសារៈសំខាន់ និងគុណតម្លៃទិន្នន័យនិងព័ត៌មានស្ថិតិ ដែលកើតចេញពីការសិក្សាបែបវិទ្យាសាស្ត្រពិតប្រាកដ មានប្រតិបត្តិករសារព័ត៌មាននិងគ្រប់តួអង្គក្នុងវិស័យនៅទូទាំងប្រទេសបានចូលរួមនិងផ្តល់ធាតុចូលពេញលេញ។ អ្នកនាំពាក្យបន្ថែមថា៖ «របាយការណ៍ និងលទ្ធផលនៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៤ និង២០២៥ នេះ ជាឆ្អឹងខ្នងសម្រាប់ការតាមដាន និងវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅឆ្នាំខាងមុខៗបន្តទៀត ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលព័ត៌មាន»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


