Connect with us

ព័ត៌មានជាតិ

គណៈកម្មការជាតិ ប្តេជ្ញា​គ្រប់គ្រង​កូវីដ-១៩ ឲ្យ​បាន​ក្នុងរយៈពេល​១៤​ ថ្ងៃ

បានផុស

នៅ

ភ្នំពេញ៖ ប្រធានគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថិ បានប្តេជ្ញាចិត្តគ្រប់គ្រង​ការ​ឆ្លង​រាលដាលជំងឺ​កូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃ ខណៈដែលរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្តាលរយៈពេល១៤ថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្តេជ្ញាចិត្តរួមគ្នាបំបាត់ជម្ងឺកូវីដ-១៩ ខាងលើនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈ video conference នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការចូលរួមប្រជុំពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ នៅសាលារាជធានីភ្នំពេញ ។

លោកអូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំតាមរយៈ video conferenceនេះ មានគោលបំណងអោយគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអនុវត្តអោយបានជោគជ័យ ទៅសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ដើម្បីគ្រប់គ្រង​ការ​រាលដាល​ជំងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃ ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

លោកអូន ព័ន្ធមុនីរ័ត្ន បានជម្រុញអោយសមាជិកទាំងអស់នៅក្នុងជួរគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់នេះ រួមគ្នាជួយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលដើម្បី​សម្រេច​បាន​ជោគជ័យ។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍លើកឡើងពីការងារមួយចំនួន ដែលអាជ្ញាធរបានកំពុងអនុវត្ត ដោយរដ្ឋបាលរាជធានីបានប្រើប្រាស់កម្លាំងមានសមត្ថកិច្ចដាក់ តាមគោលដៅចំនួន២៧គោលដៅ ដើម្បីអនុវត្តការសំរេចបិទខ្ទប់នេះ។ ជាមួយ​គ្នា​នេះ ក៏​ដាក់ចេញវិធានការចំពោះការ​ឡើង​ថ្លៃ​ទំនិញ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានអោយម្ចាស់កុងស៊ី កាប់ជ្រូក គោ និងអាជីវករលក់ដូរសាច់ គ្រឿងហូបចុកធ្វើកិច្ចសន្យាមិនអោយឡើងថ្លៃ ខណៈដែលពួកគាត់បានឡើងថ្លៃសាច់ជ្រូក សាច់គោ ក្នុងតំណាក់កាលនេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងល្បាតជាប្រចាំ នៅតំបន់ដែលបាន កំណត់ជាតំបន់ពណ៌ក្រហម ដែលជាតំបន់ងាយឆ្លង ជម្ងឺកូវីដ-១៩។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ ដាច់ខាតត្រូវតែមាន ការចូលរួមពីប្រជាពលរដ្ឋ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ នោះមិនអាចទទួលបានជោគជ័យទេ។ លើបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានចលនាជាមួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋជាង៩០ភាគរយបានចូលរួមជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាល។ ជាក់ស្តែង នៅតាមដងផ្លូវនានា ខណៈអនុវត្តនូវការសម្រេចបិទខ្ទប់នេះឃើញថា មានប្រជាពលរដ្ឋប្រមាណតែ២ទៅ៣ភាគរយប៉ុណ្ណោះ ដែលបន្ត​ធ្វើចរាចរណ៍តាមផ្លូវ ហើយប្រជាពលរដ្ឋទាំងនោះភាគច្រើនទៀតសោធ ជាប្រជាពលរដ្ឋដែលមានការចាំបាច់ក្នុងការងារ ទៅចាក់វ៉ាក់សាំងនិងទៅទទួលសេវាសុខាភិបាលជាដើម។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ បានផ្តោតលើការអនុវត្តវិធានការណ៍បិទខ្ទប់នេះអោយមានប្រសិទ្ធភាព មិនប៉ះពាល់ដំណើរការរស់នៅរបស់ប្រជាពលរដ្ឋ រក្សាបានស្ថរភាពទំនិញ លំហូរទំនិញ ។ ការអនុវត្តធ្វើយ៉ាងណាកាត់ផ្តាច់ ជាកង់ៗជម្ងឺកូវីដ-១៩ ។ ការពង្រឹងលើការចត្តាឡីស័ក ការស្រាវជ្រាវរកអ្នកជំងឺកូវីដ-១៩ ការធ្វើតេស្តសំណាក ការចាក់វ៉ាក់សាំង និងការគាំពារដល់ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៣០ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៣៥ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៥២ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម