Connect with us

ព័ត៌មានអន្ដរជាតិ

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

បានផុស

នៅ

ផ្សារហ៊ុនវៀតណាមបានធ្លាក់ចុះប៉ុន្មានម៉ោង បន្ទាប់ការលាលែងពីតំណែងរបស់លោកប្រធានាធិបតី Vo Van Thuong ហើយនេះអាចជាសញ្ញានៃភាពចលាចលផ្នែកនយោបាយ និងអាចប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនបរទេសនៅក្នុងប្រទេសនេះផងដែរ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី​២១ ​ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារហ៊ុនទីក្រុងហូជីមិញដែលជាផ្សារហ៊ុនដ៏សំខាន់របស់ប្រទេសនេះបានធ្លាក់ចុះជិត ៣ ភាគរយក្នុងរយៈពេលប៉ុន្មានម៉ោងដំបូងនៃការជួញដូរ បន្ទាប់ពីលេចឮព័ត៌មានអំពីការផ្សព្វផ្សាយនៃការលាលែងពីតំណែងរបស់លោក ប្រធានាធិបតី Vo Van Thuong ។

កន្លងមកវិបត្តិនយោបាយប្រទេសនេះត្រូវបានដោះស្រាយយ៉ាងល្អជាមួយនឹងការបោះឆ្នោតប្រធានាធិបតីថ្មីយ៉ាងឆាប់រហ័ស ប៉ុន្តែហានិភ័យនៅតែមានពេលដែលមានការរុះរើម្តងហើយម្តងទៀតរបស់ថ្នាក់មេដឹកនាំ ដោយធ្វើឲ្យប៉ះពាល់ដល់ធុរកិច្ចនៅក្នុងប្រទេសដែលពឹងផ្អែកខ្លាំងលើការវិនិយោគបរទេស ។

ស្របពេលជាមួយគ្នា វិនិយោគិនភាគច្រើនដែលបានសរសើរលើស្ថិរភាពនយោបាយអាចនឹងមិនអាចទទួលយកបាននោះទេចំពោះការចាកចេញមុនអាណត្តិរបស់ប្រធានាធិបតី ២ រូបក្នុងរយៈពេលប្រហែល ១ ឆ្នាំមកនេះ ។

គណៈកម្មាធិការមជ្ឈិមបក្សដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលក្នុងប្រទេសវៀតណាមកាលពីថ្ងៃពុធ បានអនុម័តលើការលាលែងរបស់លោក Vo Van Thuong ពោលប្រហែលមួយឆ្នាំ បន្ទាប់ពីកាន់តំណែង ក្រោមអង្គហេតុលោកបានបំពានលើបទបញ្ញត្តិរបស់គណបក្ស និងការប្រព្រឹត្តកំហុសខុសឆ្គងមួយចំនួន ដែលប្រការនេះបានជះឥទ្ធិពលអវិជ្ជមានដល់មតិសាធារណៈ កិត្តិយសរបស់បក្ស រដ្ឋ និងខ្លួនលោកផ្ទាល់តែម្ដង ។

ទន្ទឹមនោះ ការលាលែងពីតំណែងរបស់លោក Vo Van Thuong នេះទៀតសោតគឺកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប៉ូលិសវៀតណាមបានប្រកាសពីការចាប់ឃាត់ខ្លួនលើអតីតមន្ត្រីវៀតណាមម្នាក់ប្រចាំនៅខេត្ត Quang Ngai ដែលរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយកាលពីជាង ១០ ឆ្នាំមុន ពោលអំឡុងពេលដែលលោក Vo Van Thuong នៅកាន់ការជាប្រធានបក្សប្រចាំខេត្តមួយនេះ ។

គួរបញ្ជាក់ថា លោក Vo Van Thuong បានឡើងកាន់តួនាទីជាប្រធានាធិបតីវៀតណាមកាលពីថ្ងៃ២ ខែមីនា ឆ្នាំ២០២៣ ជំនួសតំណែងលោក Nguyen Xuan Phuc ដែលក៏បានលាលែងពីតំណែងដូចគ្នា ខណៈក្នុងរយៈកាលកាន់តំណែងជាង ១ ឆ្នាំមកនេះ លោក Vo Van Thuong បានធ្វើដំណើរ និងទស្សនកិច្ចជាង ១០ ដងជាមួយថ្នាក់ដឹកនាំអន្តរជាតិ ៕

អត្ថបទ ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម