Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នា​ថ្ងៃទី​២៤ មេសា នៅ​ឥណ្ឌូណេស៊ី​

បានផុស

នៅ

ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នា​ថ្ងៃទី​២៤ មេសា នៅ​រដ្ឋធានី​ហ្សា​កាតា​ឥណ្ឌូណេស៊ី។

តាមរយៈ​បណ្តាញ​សង្គម​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ «​ដោយ​ភារកិច្ច​ខានមិនបាន​ក្នុងការ​ចូលរួម​ប្រជុំ​អាស៊ាន​នា​ថ្ងៃទី​២៤ មេសា ២០២១ ខាងមុខ​នៅ​រដ្ឋធានី​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី​។​កិច្ច​ការដែល​ខ្ញុំ​ត្រូវធ្វើ​ដើម្បី​ការពារ​ការឆ្លង​កូ​វីដ​-១៩ ស្របតាម​វិធានការ​សុខាភិបាល ដំបូង​ខ្ញុំ​ត្រូវ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ នៅ​ថ្ងៃទី​២០ មេសា ២០២១ ដែល​មុន​នោះ​គ្រោង​ចាក់​នៅ​ថ្ងៃទី​២៩ មេសា ២០២១​។ ថ្ងៃទី​២៣ មេសា ២០២១ ត្រូវយក​សំណាក​ពិនិត្យ​ដើម្បី​ទទួល​លិខិតបញ្ជាក់​សម្រាប់​អោយ​អាជ្ញាធរ​សុខាភិបាល​ឥណ្ឌូណេស៊ី»។

សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ថែមថា ព្រឹក​ថ្ងៃទី​២៤ មេសា ២០២១ ចេញដំណើរ​ទៅ​ហ្សា​កាតា​។ ពេលទៅដល់​ត្រូវយក​សំណាក​ពិនិត្យ​ម្តងទៀត​។ ពេល​រសៀល​ការប្រជុំ​ចាប់ផ្តើម ពេល​ចប់​មិន​ថា​ថ្ងៃ​ឬ​យប់​ខ្ញុំ​ត្រូវ​ត្រឡប់មកវិញ​។ ពេលមកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខ្ញុំ​ត្រូវយក​សំណាក​ពិនិត្យ​ម្តងទៀត​។ មកដល់​ផ្ទះ​ខ្ញុំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ជាមួយនឹង​ការពិនិត្យ​សំណាក​២​ទៅ​៣​ដង​ទៀត​។

សម្តេច​នាយករដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​ថា ​« ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ភរិយា កូន និង​ចៅ ខ្ញុំ​ត្រូវ​ឲ្យ​ភរិយា​ខ្ញុំ​នាំ​កូន​និង​ចៅ​ទៅ​សម្រាក​នៅ​ទីកន្លែង​ផ្សេង​។ សមាជិក​ប្រតិភូ​ដែល​ធ្វើដំណើរ​ជាមួយ​ខ្ញុំ​ត្រូវ​យក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដូចគ្នា​។ មាន​អ្នក​ឲ្យ​យោបល់​ខ្ញុំ​ថា​ដោយសារ​ខ្ញុំ​ចាក់​វ៉ាក់សាំង​រួចហើយ ខ្ញុំ​គួរ​ធ្វើ​ច​ត្តា​ឡី​ស័ក​៧​ថ្ងៃ​បាន​ហើយ តែ​ខ្ញុំ​បាន​ប្រាប់​ទៅ​ពួកគាត់​វិញ​ថា​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ខ្ញុំ​មិនមាន​វិជ្ជមាន​កូ​វីដ​-១៩ នោះ​ទេ​ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើការ​ជាមួយ​មនុស្ស​ច្រើន​គ្នា ពិសេស​ចៅៗ​របស់ខ្ញុំ​ទាំង​តូច​ទាំង​ធំ​តែង​មកលេង​ច្របាច់​ជើង​និង​គេង​លើ​គ្រែ​ព្រមទាំង​រត់​លេង​ក្នុង​បន្ទប់​របស់​ជីតា​»៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៤៤ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម