ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ដង្កោ ស្ថាបនាផ្លូវបេតុង ១ ខ្សែ ប្រវែងជាង ១ ពាន់ម៉ែត្រ ជូនប្រជាពលរដ្ឋ
ផ្លូវលំ ១ ខ្សែ ស្ថិតក្នុងភូមិថ្មី ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ពេលនេះអាជ្ញាធរសង្កាត់ដង្កោ បានស្ថាបនាប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែកហើយ ដើម្បីមានភាពងាយស្រួលដល់ការធ្វើដំណើរ និងប្រកបរបរផ្សេងៗ របស់ប្រជាពលរដ្ឋ។


អាជ្ញាធរ បានឱ្យដឹងថា ផ្លូវខាងលើកន្លងមករងការខូចខាតជង្ហុកតូច-ធំ ដោយសារតែរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងពិបាកក្នុងការធ្វើដំណើរ ក៏ដូចជាប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ក្នុងនោះ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រដ្ឋបាលសង្កាត់ដង្កោ បានដាក់គ្រឿងចក្រឈូសឆាយផ្លូវខាងលើ និងស្ថាបនាជាផ្លូវបេតុងឆ្អឹងដែក ដើម្បីដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជាប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

អាជ្ញាធរ បានបន្តថា ផ្លូវខាងលើមានប្រវែង ១ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ហើយការស្ថាបនាផ្លូវនេះប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍សង្កាត់ក្នុងឆ្នាំ ២០២៥។


អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយថែរក្សា និងរៀបចំសណ្ដាប់ធ្នាប់ អនាម័យ ឱ្យបានល្អ ដើម្បីសោភ័ណភាពទីក្រុងស្អាត៕
អត្ថបទ ៖ សុខា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


