Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្នជំងឺ​កូ​វីដ​១៩​ និងស្ដាប់ការណែនាំរបស់​ក្រសួងសុខាភិបាល​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ផ្ដាំផ្ញើ​ឲ្យ​មន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋ ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​អនុវត្ត​នូវ​វិធានការណ៍​របស់​ក្រសួងសុខាភិបាល​ ក្នុង​ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩ ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ថ្លែង​បែបនេះ ​ខណៈ​អញ្ជើញ​ពិនិត្យ​ដំណើរការ​សាងសង់ ​នៅ​វត្ត​ព្រះ​មហោសថ​សុវណ្ណ​គិរី​បឹង​ដែង (​ហៅ​វត្ត​ឈូក​មាស​) ស្ថិត​ក្នុង​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​ថ្លែង​ថា ចំពោះ​បញ្ហា​ជំងឺ​កូ​វីដ​នេះ ​ជា​ជំងឺ​កាច​សាហាវ​បំផុត​ ដែល​បាន​កំពុងតែ​រាតត្បាត​ពេញ​ពិភពលោក​ និង​ស្ទើរតែ​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​បន្ទាប់ពី​មាន​មន្ត្រី​ជាន់ខ្ពស់​ពាក់ព័ន្ធ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុង​គ្រី​ បាន​ជួប​ប្រាស្រ័យ​និង​ជាមួយ​ប្រជាពលរដ្ឋ​រួចមក​។ ជាពិសេស លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​បាន​ពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍ ថ្ងៃ​៣ វិច្ឆិកា ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ក្នុង​ការ​ឆ្លង​រីក​រាលដាល​ដល់​ក្នុង​សហគមន៍​តែ​ម្តង​។

​ជា​មួយ​នេះ​ដែរ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​លើក​ឡើង​ថា ដោយ​សារ​តែ​ប្រទេសជាតិ​មាន​សុខសន្តិភាព ទើប​យើង​ទាំងអស់​គ្នា​មានឱកាស កសាង និង​មាន​អភិវឌ្ឍន៍​ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អ​ណា​ចក្រ។ បើ​ទោះ​បី​ជា​យើង​មាន​សន្តិភាព ក៏​យើង​នៅ​ប្រឈម​នឹង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ស្រប​ពេល​ដែល​ពិភពលោក​បាន​និង​កំពុង​ឆ្លង​រីក​រាលដាល​យ៉ាង​ខ្លាំង ។​

​គួរ​បញ្ជាក់​ថា វត្ត​ព្រះ​មហោសថ​សុវណ្ណ​គិរី​បឹង​ដែង (​ហៅ​វត្ត​ឈូក​មាស​) គឺជា​រមណីយដ្ឋាន​ទេសចរណ៍​បែប​វប្បធម៌ ដែល​ត្រូវ​បាន​រៀបចំ​កសាង​ឡើង​វិញ​ ក្នុង​ឆ្នាំ ២០០០ ក្រោម​គំនិត​ផ្ដួចផ្ដើម​កសាង​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជា​សំណង់​ប្រវត្តិសាស្ត្រ​នៅ​សម័យ​តែ​ជោ​សែន ដែល​ត្រូវ​បាន​ប្រគល់​សិទ្ធ​ជូន លោក ឃឹម សារិទ្ធ អតីត​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អ្នកដឹកនាំ​កសាង​។​

​ដោយឡែក​ការ​ចុះ​មក​ពិនិត្យមើល​សំណង់​នា​ព្រឹក​នេះ គឺ​តាមរយៈ ការ​ស្នើសុំ​របស់​ព្រះ​ចៅអធិការ ព្រះនាម ព្រះ​គ្រូ​វិជ័យ​ធម្មបាល ទីន ទី ក្នុង​ការ​សាងសង់​កុដិ​របស់​ព្រះ​ចៅអធិការ​វត្ត ដែល​កសាង​ទើបតែ​បាន​ចំនួន ៤0% របង​និង​បង្កាន់​ដៃ​នៅ​ខ្វះ​ប្រវែង ១៨៥​ម៉ែត្រ ខ្វះ​លូ​រំដោះ​ទឹក​ប្រវែង​៩៦​ម៉ែត្រ និង​ស្នើសុំ​លាប​ពណ៌​សាឡុង​ឡើងវិញ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម