Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ កូនខ្មែរចាំក្នុងបេះដូងចំពោះលោកព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ ដែលពលីក្នុងពេលបំពេញបេសកកម្មការពារទឹកដី

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ថ្លែងថា កូន​ខ្មែរ​ចាំ​ក្នុង​បេះដូង​ចំពោះ​លោក​ព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ ដែល​ពលី​ក្នុងពេល​បំពេញបេសកកម្ម​ការពារ​ទឹកដី​មាតុភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ សម្តែង​នូវ​ទឹកចិត្ត​អាណិតអាសូរ​បែបនេះ​ក្នុងពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ លោក​ព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ ស្ថិតក្នុង​ភូមិ​តា​ម៉ ឃុំ​តា​សួស​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​ថ្លែងថា កូន​ខ្មែរ​គ្រប់រូប​បាន​ចាំ​ក្នុង​បេះដូង​ចំពោះ​លោក​ព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ ដែល​ពលី​ក្នុងពេល​បំពេញបេសកកម្ម​ការពារ​ទឹកដី​មាតុភូមិ​ខណៈពេល​យោធា​សៀម​ឈ្លានពាន​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​ខ្មែរ រយៈពេល​៥​យប់ ​៦​ថ្ងៃ កាលពី​ថ្ងៃទី​២៤ រហូត​ឈានចូល​២៩​កក្កដា កន្លងមកនេះ។

គួរ​រំលឹក​ផង​ដែរ​ថា លោក​ព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ នាយក្រុម​២ អនុ​សេនា​ធំ​លេខ​២ កាំភ្លើង​ដេ​កា​ហ្សិត ៨២ វរ​សេនា​តូច​អន្តរាគមន៍​លេខ​២៦១ កងពលតូច​អន្តរាគមន៍​លេខ​៦ ពលី​ជីវិត​កាលពី​ថ្ងៃ​ពុធ ១៣​កើត ខែ​មិគសិរ ឆ្នាំម្សាញ់ សប្ត​ស័​ក្ត ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ ២០២៥ វេលា​ម៉ោង ០៩:៣០​នាទី​ព្រឹក ក្នុង​ជន្មាយុ ៤៤​ឆ្នាំ ដោយ​រោគាពាធ។

នៅក្នុង​សមានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ លោកស្រី រស់ សុផាន់​នី ព្រមទាំង​ក្រុមគ្រួសារ និង​បាន​បួងសួង ដល់​តេជះ​បារមី​នៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាម​ជួយ​ថែរក្សា​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក​ព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ បាន​ទៅ​សោយសុខ​ក្នុង​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម