Connect with us

ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ស្លាប់លើកៅអីក្នុងបន្ទប់ធ្វើការនៅខេត្តកោះកុង

បានផុស

នៅ

បុរសជនជាតិចិនម្នាក់ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានគាំងបេះដូងស្លាប់នៅលើកៅអី អំឡុងពេលបំពេញការងារក្នុងក្រុមហ៊ុនLYP កាលពីវេលាម៉ោង ១១៖៤០នាទី ថ្ងៃទី១៦ ខែមេសា។

ក្រោយពេលស្លាប់ក្រុមគ្រូពេទ្យបានធ្វើកោសល្យវិច្ច័យនឹងយកសំណាករកមេរោគកូវីដ១៩ ប៉ុន្តែទទួលបានលទ្ធផលអវិជ្ជមាន ហើយសន្និដ្ឋានថាបុរសរូបនេះ បានស្លាប់ដោយសារគាំងបេះដូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនជាតិចិននោះ មានឈ្មោះ យ៉ាង ស៊ីរួយ អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន L.Y.P Group បច្ចុប្បន្នស្នាក់នៅក្រុមហ៊ុនខាងលើស្ថិតនៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។


លោក សរ សារ៉ាត ស្នងការរងនៃស្នងការនគរបាលខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី១៧ មេសា នេះ មូលហេតុនៃការស្លាប់បណ្តាលមកពីជំងឺគាំងបេះដូង គ្រាជនរងគ្រោះបានសន្លប់នៅលើកៅអីក្នុងបន្ទប់បម្រើការងារ កាលពីវេលាម៉ោង១១៖៤០នាទី ភ្លាមៗក្រុមការងារបុគ្គលិក និងគ្រូពេទ្យដឹកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែអកុសលស្លាប់មុនមកដល់មន្ទីរពេទ្យ។
លោកស្នងការរងនគរបាល បន្ថែមថា គិតត្រឹមម៉ោង១០ ថ្ងៃទី១៧ មេសា នេះ បន្ទាប់ពីពិនិត្យកោសល្យវិច្ឆ័យលើសាកសពរួចរាល់ សមត្ថកិច្ចរបស់លោក អះអាងថា ក្រៅពីអាការៈជំងឺគាំងបេះដូង មិនសញ្ញាណាមួយជាប់ពាក់ព័ន្ធនឹងសារធាតុញៀនទេ ដោយបច្ចុប្បន្នសព ត្រូវបានរក្សារទុកនៅសាលតម្កល់សពនៅមន្ទីរពេទ្យខេត្តរង់ចាំដំណឹងពីស្ថាន​ទូតចិនពេលក្រោយ៕


អត្ថបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម