Connect with us

ព័ត៌មានជាតិ

មេឃ​ធ្លាក់​ភ្លៀង​ខ្លាំង អាជ្ញាធរ​បន្ត​រឹត​បន្តឹង​បម្រាម​គោចរ ដូច្នេះ​បើ​មិនចាំបាច់​កុំ​ធ្វើដំណើរ​ចេញពីផ្ទះ​

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ខ​ណៈ​មេឃ​ធ្លាក់ភ្លៀង​ខ្លាំង​ គេ​សង្កេតឃើញ​អាជ្ញាធរ​បាន​បន្ត​បិទ​បម្រាម​គោចរ​ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​ត្រូវ​ជាប់​គាំង​រាប់​ម៉ោង​នៅ​កំណាត់​ផ្លូវជាតិ​លេខ​១​និង​ក្បាលថ្នល់​។

តាម​ប្រភព​ពី​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​ដែលមាន​ការកកស្ទះ​ចរាចរណ៍​នេះ​គឺ​ដោយសារ​អាជ្ញាធរ​អនុវត្តន៍​បម្រាម​គោចរ​ដែល​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះហើយ​ទើប​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៧​ខែមេសា ​ខ​ណៈ​មេឃ​ធ្លាក់ភ្លៀង​ខ្លាំង​ហើយ​អាជ្ញាធរ​បានធ្វើ​ការបិទ​ស្ពាន​ព្រះមុនីវង្ស​ ដើម្បី​អនុវត្តន៍​បម្រាម​គោចរ​ហើយ​ក្នុង​នោះ​អ្នក​មិនមាន​លិខិតស្នាម​នៅ​បន្ត​រឹងរូស​ធ្វើ​ដំណើរ​ដោយ​ពុំ​ខ្លាច​ខុសច្បាប់​ឡើយ​។​ អញ្ចឹង​ហើយ​ទើប​បង្ក​ការ​ជាប់គាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ប៉ែក​ខាងកើត​ស្ពាន​ព្រះមុនីវង្ស​។

ដោយឡែក​នៅ​ប៉ែក​ខាងលិច​ស្ពាន​ព្រះមុនីវង្ស​គឺ​ត្រូវ​ជាប់​គាំង​លើ​កំណាត់​ផ្លូវ​ព្រះ​នរោត្តម​និង​ព្រះមុនីវង្ស​។

អាជ្ញាធរ​នឹង​ធ្វើការ​ផាកពិន័យ​នឹង​ប្រជាពលរដ្ឋ​ដែល​បន្ត​ធ្វើដំណើរ​ចេញពីផ្ទះ​ចាប់ពី​ថ្ងៃទី​១៨​ខែមេសា​នេះ​ដោយ​ពុំ​មាន​ការយោគយល់​ឡើយ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម