Connect with us

ព័ត៌មានជាតិ

ប្រធានគណៈបញ្ជាការឯកភាពរាជធានី ចុះពិនិត្យទីតាំងបិទខ្ទប់ នៅស្ពានអាកាសក្បាលថ្នល់ គល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ខណៈមានលំហូរចរាចរណ៍ ពី​ផ្លូវជាតិលេខ១ច្រើន

បានផុស

នៅ

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អមដំណើរដោយលោកមាន់ ចាន់យ៉ាដាអភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍សុង លី ស្នងការរងនគរបាលរាជធានីបានចុះទៅពិនិត្យដល់ទីតាំងបិទខ្ទប់ នៅស្ពានអាកាសក្បាលថ្នល់ គល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ខណៈដែលទីតាំងទាំង២នេះមានការកកស្ទះចរាចរណ៍ ដោយប្រជាពលរដ្ឋបានធ្វើដំណើរ ចេញចូលរាជធានីតាមបណ្តោយផ្លូវជាតិ​លេខ១ច្រើន ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំអោយអាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ចត្រូវអនុវត្តអោយបានម៉ឹងម៉ាត់បំផុតទៅលើសេចក្តីសំរេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងភូមិសាស្ត្រក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជំងឺនេះបានឆ្លងរាលដាល់ខ្លាំងក្លាបំផុត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលបានបង្ខំអោយអាជ្ញាធររាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលធ្វើការបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ បិទខ្ទប់ភូមិ សង្កាត់ ខណ្ឌ និងផ្សារមួយចំនួន ហើយនៅរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលបានសំរេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងភូមិសាស្ត្រក្រុងតាខ្មៅខេត្តកណ្តាលតែម្តង ដើម្បីកាត់ផ្តាច់ហើយបាននូវការរីកសាយភាយជម្ងឺនេះបន្តទៀត។

ទោះបីជាយ៉ាងណាក្តី ក្នុងការចុះពិនិត្យស្ថានភាពលំហូរចរាចរណ៍ប្រជាពលរដ្ឋនិងទីតាំងបិទខ្ទប់ខាងលើនេះ លោកឃួង ស្រេង ក៏បានសំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការសោគយល់និងចូលរួមអនុវត្ត និងសហការជាមួយអាជ្ញាធរក្នុងតំណាក់កាលដ៏សែនលំបាកនេះ ដើម្បីនាំគ្នាឆ្លងអោយផុតពីជម្ងីកូវីដ-១៩ដ៏សាហាវនេះ ៕

អត្ថបទ៖ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម