Connect with us

ព័ត៌មានជាតិ

ស្តង់ជាច្រើន​ទីតាំង​​​រៀបចំ​​ក្នុង​ខេត្ត​រតនគិរី ដើម្បីទទួលជំនួយគាំទ្រ​ដល់​កងទ័ព និង​ពលរដ្ឋ​ភៀស​សឹក​ពី​​សមរភូមិសង្រ្គាម​

បានផុស

នៅ

​ស្តង់ជាច្រើនទីតាំង​បាន​រៀបចំ​នៅ​ក្នុង​ខេត្ត​រតនគិរី ដើម្បីទទួលជំនួយជាសម្ភារ គ្រឿង​ឧបភោគ និង​ថវិកា ដើម្បីផ្តល់ដល់ជនភៀសសឹក និង​កងទ័ព​ក្នុង​សង្រ្គាមឈ្លានពានពីប្រទេសថៃ។

លោក ចន្ថានី តំណាងឲ្យយុវជនស្រឡាញ់សន្តិភាពខេត្តរតនគិរីបានប្រាប់កម្ពុជាថ្មីថា ទីតាំង​ទទួល​ជំនួ​យ​បាន​រៀបចំ​ឡើង​​នៅក្នុង​ក្រុង​បានលុង​​ និង​តាម​បណ្តាស្រុកទាំង ៩ និងនៅតាមឃុំមួយចំនួនទៀត។ ការ​កៀគរ​ជំនួយ​នេះ​ក្រៅពីពលរដ្ឋក្នុង​ខេត្ត ភ្ញៀវទេសចរដែល​​ធ្វើ​ដំណើរ​មក​កម្សាន្ត​ក៏អាចចូលរួមផ្តល់ការគាំទ្រ​​សម្ភារឬ​ថវិកា​តាម​ទឹកចិត្ត​ ដើម្បី​ប្រមូលដឹកទៅចែកដល់​ជន​ភៀស​សឹក ​ក៏​ដូចជាផ្តល់ដល់​វីរកងទ័ពដែលកំពុងក្រាញននៀលតស៊ូពីការឈ្លានពានពី​កងទ័ពថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះភិក្ខុនាម សេង មេងហួរ គង់​នៅវត្តភ្នំបេង នៅភូមិ ២ សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី បានប្រាប់កម្ពុជាថ្មីថា ក្នុង​គ្រា​ប្រទេស​រង​ការ​ឈ្លានពាននេះ ព្រះអង្គ​បានបរិច្ចាក​សម្ភារៈខ្លះៗ​មាន​ទឹកសុទ្ធ មី ភេសជ្ជៈ ទឹកត្រី ទឹកស៊ីអ៉ីវ ក្នុងស្មារតី​រួមគ្នា ស្រឡាញ់គ្នា ដើម្បីជាតិមាតុភូមិ។

លោកស្រី ហ៊ា សុឈី ជាគ្រូបង្រៀននៅស្រុកអូរយ៉ាដាវបានប្រាប់ថា អ្នកគ្រូក៏​បានបរិច្ចាគគ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ក្នុងគោលបំណងចែកដល់​កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុង​ភៀសខ្លួន​ចេញពី​សមរភូមិប្រយុទ្ធ​។

មន្ត្រីរាជការនៅតាមមន្ទីរ ស្ថាប័ន ផ្សេងៗទៀតក្នុង​ខេត្ត​រតនគិរី បាន​កំពុងគៀងគរគ្នាជាសម្ភារៈនិងថវិកាជារៀងរាល់ថ្ងៃ​ ដើម្បីដឹកជញ្ជូនទៅកងទ័ពជួរមុខនិងជនភៀសសឹក ដើម្បីលើកទឹកចិត្តដល់​វីរកងទ័ពកម្ពុជា ច្បាំងតទល់ជាមួយកងទ័ពថៃឈ្លាន​ពានមានជ័យជំនះ បានសុខសន្តិភាពឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម