Connect with us

ព័ត៌មានជាតិ

ផឹក​ស៊ី​ផុស​រូប​ដៀមដាម​អ្នកពូកែទើស​ ចូល​ចិត្តរាយការ​ចុងក្រោយ​ហៅ​មក​ដុស​ក្អែល

បានផុស

នៅ

នារីម្នាក់ក្នុងចំណោម ប្រុសស្រីជាច្រើននាក់ បាននាំគ្នាផឹកសុីយ៉ាងសប្បាយអើងកង ហើយថែមទាំងធ្វើការបង្ហោះលើ​បណ្តាញ​សង្គម រួច​ជេរ​អ្នក​ពូកែខាងទើស ស្រាប់តែសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ​យក​មកដុសក្អែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បានធ្វើការស្រាវជ្រាវ លើអាខោនហ្វេសបុកឈ្មោះ “Kanha Kim” ដែលបានបង្ហោះរូបភាពផឹកស៊ីមានគ្នាច្រើននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ភ្ជាប់នឹងខ្លឹមសារថា “អញផុសទៀតចាំមើលមីអាយះណាវារម៉ាស់កណ្តួយទៀត អញជួបគឺជួបជូនចំពោះពួកពូកែផ្តល់ព័ត៍មានពេលមិនជួបមិនផ្តល់ផងពេលជួបដឹងភ្លាម”។

ក្រោយពីការិយាល័យជំនាញធ្វើការស្រាវម្ចាស់អាខោនខាងលើមាន ឈ្មោះ គឹម កញ្ញា ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក គង់ វិនឌី ស្នងការរងទទួលការិយាល័ប្រឆាំងបទល្មើសបច្ចេកវិទ្យាការិយាល័យជំនាញ  បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនឈ្មោះ គឹម កញ្ញា បានឆ្លើយសារភាពថា រូបភាពដែលបានខ្លួនបានបង្ហោះខាងលើនេះជារូបភាពចាស់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ មិនមែនជារូបភាពបង្ហោះ ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២១នោះទេ។

បន្ទាប់មកការិយាល័យជំនាញបានធ្វើកិច្ចសន្យាអប់រំអំពីវិធានការសុខាភិបាលនិងសូមឲ្យចូលរួមអនុវត្ត ៣កុំ ៣ការពារ ដើម្បីសុខមាលភាពសាធារណៈ ប្រសិនបើមានការជួបជុំបែបនេះ សមត្ថកិច្ចនឹងអនុវត្តតាមច្បាប់ដោយគ្មានការលើកលែងឡើយ និងបានណែនាំឲ្យបញ្ឈប់សកម្មភាពបង្ហោះរូបផឹកស៊ីចាស់ៗនេះតទៅទៀត ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម