ព័ត៌មានជាតិ
សិស្សភៀសសឹកជាង ៩ ពាន់នាក់ បានចូលរៀនបណ្ដោះអាសន្នតាមគ្រឹះស្ថានសិក្សា ជាង ១ ៦០០ ក្នុងរាជធានី-ខេត្ត ២២
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ មានសិស្សភៀសសឹកចំនួន ៩ ៤០៧ នាក់ បានចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន ១ ៦០២ ក្នុងរាជធានី-ខេត្ត ២២។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់មាតាបិតា អាណាព្យាបាលភៀសសឹកទាំងអស់ នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នរបស់លោកអ្នកឱ្យបានគ្រប់ៗ គ្នា ស្ថិតក្នុងគ្រាដ៏លំបាក នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវសូមបន្តពង្រឹងសាមគ្គីភាពគ្នារក្សាស្មារតីជាតិដ៏រឹងមាំ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងខ្មាំងឈ្លានពានដែលរំលោភបូរណភាពដែនដីរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំថា សូមកុំខ្លបខ្លាច សូមមានភាពក្លាហាន ហើយងើបឈរឡើង ដើម្បីគាំទ្ររាជរដ្ឋាភិបាល គាំទ្រកងកម្លាំងប្រដាប់អាវុធវីរយុទ្ធជនយើង ដើម្បីប្រយុទ្ធប្រឆាំងខ្មាំងឈ្លានពាន និងត្រូវខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាព មានតែធនធានមនុស្សដែលមានគុណភាពទេ ទើបយើងអាចកសាងកម្ពុជាមួយដែលមានសេដ្ឋកិច្ចការអភិវឌ្ឍមានភាពរុងរឿង និងយកឈ្នះមាសត្រូវរបស់យើង។

គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានពីសំណាក់ទ័ពសៀមចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ មានសាលារៀនជាប់បន្ទាត់ព្រំដែនចំនួន ១ ០៩១ សាលា នៃខេត្តចំនួន ៧ ត្រូវបានបិទទ្វារ ប៉ះពាល់គ្រូបង្រៀន ១១ ៩២២ នាក់ និង សិស្សានុសិស្ស ២៥៤ ៤៨០ នាក់ ខណៈមានជនភៀសសឹកកើនដល់ ១៣១ ៦៧២ គ្រួសារ ស្មើនឹង ៤៣៨ ៩៥៣ នាក់ ក្នុងនោះ ស្ត្រីមាន ២២៥ ៥៧២ នាក់ និងកុមារមាន ១៣៤ ៦០២ នាក់៕
អត្ថបទ ៖ សំអឿន



-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


