Connect with us

ព័ត៌មានជាតិ

វត្តអារាមនៅភ្នំពេញផ្អាកសមាទានសុំសីល២សប្តាហ៍

បានផុស

នៅ

ភ្នំពេញ៖ វត្តអារាមនៅក្នុងរាជធានីភ្នំពេញបានផ្អាកការសមាទានសុំសីលរយៈពេលពីរសប្តាហ៍ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅថ្ងៃទី១៩ មេសានេះ ត្រូវជាថ្ងៃទី៨កើត ខែពិសាខ ជាថ្ងៃសមាទនសីល ប៉ុន្តែនៅតាមអារាមនានាក្នុងរាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ដោយព្រះសង្ឃគង់នៅតាមកុដិរៀងៗខ្លួន និងមិនមានពុទ្ធបរិស័ទធ្វើដំណើរទៅសមាទានសីលដូចសព្វមួយដងទេដើម្បីចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញសំដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះយ៉ាងធ្ងន់ធ្ងរ។

ព្រះតេជគុណ ឃឹម សន ព្រះមេគុណរាជធានីភ្នំពេញបានមានសង្ឃដីកានៅថ្ងៃនេះថា ការផ្អាកការសមាទានសុំសីល២សប្តាហ៍នេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបិទខ្ទប់នៅរាជធានីភ្នំពេញដោយសារពុទ្ធបរិស័ទនៅតាមភូមិមិនត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះហើយព្រះសង្ឃនៅតាមទីវត្តអារាមត្រូវគង់នៅក្នុងវត្តរៀងៗខ្លួនមិនអនុញ្ញាតឱ្យនិមន្តទៅក្រៅដែរ។

ព្រះតេជគុណបានមានសង្ឃដីកាបន្តថា ទន្ទឹមនឹងកំឡុងពេលបិទខ្ទប់នេះ ព្រះសង្ឃនៅតាមទីអារាមត្រូវដាំចង្ហានឆាន់ដោយអង្គឯង ដោយសារពុទ្ធបរិស័ទក៏ត្រូវបានហាមឃាត់មិនឱ្យចេញក្រៅដែរ។ ដូចនេះនៅក្នុងវត្តមានចង្ហាន់អ្វីឆាន់សិនដើម្បីដោះស្រាយឱ្យរួចក្នុងកំឡុងដ៏លំបាកនេះ។

យ៉ាងណាក៏ដោយព្រះតេជគុណបានមានសង្ឃដីកាបន្ថែមថា នៅតាមវត្តអារាមខ្លះអាចមាននៅសល់អង្ករ និងចង្ហាន់ក្រៀមៗមួយចំនួនដូចជា ត្រីខ មី ទឹកត្រីខ្លះដែលពុទ្ធបរិស័ទមួយចំនួនបានយកមកប្រគេនព្រះសង្ឃនៅមុនពេលដែលរដ្ឋាភិបាលចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ។

គួរបញ្ជាក់ថារាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់នៅភូមិសាស្ត្រារាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលរយៈពេល១៤ថ្ងៃ គឺចាប់ពីម៉ោងសូន្យថ្ងៃទី១៥រហូតដល់ថ្ងៃទី២៨ ខែមេសាឆ្នាំ២០២១៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម