អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​ដាក់​តំបន់៣ ជា​តំបន់​ក្រហម​ ដែល​ត្រូវ​រឹត​បន្តឹង​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​ដាក់​តំបន់៣ ជា​តំបន់​ក្រហម​ ដែល​ត្រូវ​រឹត​បន្តឹង​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត

បានផុស

នៅ

ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​ព្រលប់​ថ្ងៃទី​១៩​ខែមេសា​នេះ​ បាន​ចេញ​សេចក្តី​សម្រេច​មួយ ស្ដីពី​ការកំណត់​ភូមិសាស្ត្រ​តំបន់ចំនួន៣​ គឺ​ ខណ្ឌមានជ័យ​ ខណ្ឌទួលគោក​ និង​ខណ្ឌ​ពោធិ៍សែនជ័យ​ជា​តំបន់​ក្រហម​ នឹងត្រូវ​រឹត​បន្តឹង​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ នេះ​បើ​តាម​សេចក្តី​សម្រេច​ដែល​កម្ពុជាថ្មី​ទទួលបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់​ក្រហម​ដែល​សម្រេច​រឹតបន្តឹង​ខ្លាំង​នោះ​រួមមាន ៖

ទី១៖ ភូមិសាស្ដ្រ​សង្កាត់​ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ។

ទី២៖ ភូមិសាស្ដ្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ទី៣៖ ភូមិ១៤, ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

​ក្នុង​សេចក្តី​សម្រេច​នោះ គឺ​មិន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​នេះ​មិន​ឲ្យ​ចាកចេញ​ពី​លំនៅឋាន​របស់ខ្លួន​និង​ធ្វើ​លំ​ហាត់ប្រាណ​ឡើយ។

ក្នុង​ករណី​មាន​ការ​បំពាន​វិធាន​ការ​ហាមឃាត់ការ​ធ្វើដំណើរ​និង​វិធាន​ការ​ហាម​ឃាត់​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ខាង​លើ​នេះ អាជ្ញាធរ​អនុវត្ត​វិធានការ​បិទខ្ទប់​ត្រូវ​អនុវត្តវិធានការ​ច្បាប់​យ៉ាងម៉ឺងម៉ាត់ ដោយ​រួម​ទាំង​ការ​ឃាត់​ទុក​ជា​បណ្តោះអាសន្ន​នូវ មធ្យោបាយ​ធ្វើ​ដំណើរ និង​ទណ្ឌកម្ម​រដ្ឋបាល​ផ្សេង​ទៀត ដោយ​អនុ​លោមតាមបទប្បញ្ញត្តិ និង​នីតិវិធីជាធរមាន។

ពិស្តារ ៖

កែសម្រួលដោយ​ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩១១ នាទី មុន

ខេត្តកំពង់ធំ ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូវីដ​ថ្មី ៦ នាក់​ទៀត មក​ពីភ្នំពេញនិងប៉ោយប៉ែត

ព័ត៌មានខ្លីៗ១៥ នាទី មុន

សម្ដេចតេជោ ចេញ​សារលិខិតថ្វាយ​ព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា

ព័ត៌មានជាតិ៤៦ នាទី មុន

ប្រមុខរដ្ឋាភិបាល​ ចេញ​សារលិខិតថ្វាយ​ព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ

ព័ត៌មានខ្លីៗ១ ម៉ោង មុន

ខ្យល់​និរតី​ដែល​បក់​ពី​ឈូង​សមុទ្រ​ថៃ ​នឹង​មកដល់​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៤-១៦​ឧសភា

ព័ត៌មានជាតិ១១ ម៉ោង មុន

ខ្យល់​និរតី​ដែល​បក់​ពី​ឈូង​សមុទ្រ​ថៃ ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៤-១៦​ឧសភា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services