ព័ត៌មានជាតិ
កម្ពុជាសង្ឃឹមថា គ្មានឧបសគ្គរាំងស្ទះសម្រាប់ការដោះលែងទាហានខ្លួនក្រោយបទឈប់បាញ់៧២ម៉ោង
ថ្លែងចេញពីប្រទេសចិន នៅថ្ងៃចន្ទ ទី២៩ ខែធ្នូនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន សង្ឃឹមយ៉ាងមុតមាំថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ នឹងមិនមានឧបសគ្គណាមួយរាំងស្ទះឡើយដល់ការដោះលែងត្រឡប់មកវិញនូវទាហានកម្ពុជាចំនួន១៨រូប ក្រោយការអនុវត្តពេញលេញនូវបទឈប់បាញ់រយៈពេល៧២ម៉ោង។

«ទាហានយើងទាំង១៨នាក់ នឹងត្រូវបានដោះលែងមកវិញ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន៧២ម៉ោង បានន័យថា ស្អែកថ្ងៃត្រង់ម៉ោង១២ គឺជាការផុតនូវកំណត់៧២ម៉ោងនេះ»។ នេះជាសម្ដីរបស់លោក ប្រាក់ សុខុន ដែលបាននិយាយក្នុងសន្និសីទកាសែត ក្រោយបញ្ចប់កិច្ចប្រជុំជាមួយនឹងសមភាគីចិន និងថៃ នៅឯខេត្តយូណាន ប្រទេសចិន។
បើតាមការគូសបញ្ជាក់របស់លោក ប្រាក់ សុខុន ឆ្លើយនឹងសំណួររបស់លោក ដែលសួរទៅកាន់សមភាគីថៃ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃបានឆ្លើយថា ថៃបានធ្វើការជាមួយកាកបាទក្រហមអន្តរជាតិរួចរាល់ពាក់ព័ន្ធនឹងការត្រៀមប្រគល់ទាហានដែលថៃបានចាប់ឃុំខ្លួនមកឱ្យកម្ពុជាវិញ។

លោក ប្រាក់ សុខុន និយាយដូច្នេះថា «ខ្ញុំបានសួរបញ្ជាក់ទៅកាន់ភាគីថៃថាតើគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានដឹង និងសម្របសម្រួលបញ្ហានេះហើយឬនៅ? គាត់ថា បានហើយ អ៊ីចឹង យើងក៏ត្រៀមលក្ខណៈដែរ»។
រដ្ឋមន្ត្រីការបរទេសកម្ពុជា សង្ឃឹមថា ពុំមានបញ្ហាអ្វីកើតឡើងនោះឡើយ រាប់ចាប់ពីម៉ោងនេះទៅដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃស្អែកនេះ ដោយលោកបញ្ជាក់ថា កម្ពុជាបានត្រៀមចាំទទួលស្វាគមន៍ទាហានទាំង១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធកូន ឪពុកម្ដាយរបស់ពួកគាត់វិញដោយសុវត្ថិភាព។
គួរជម្រាបថា យោងតាមការឯកភាពគ្នារវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា និងថៃ បានយល់ព្រមឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយកងទ័ពកម្ពុជា១៨រូបដែលថៃចាប់ឃុំខ្លួនរំពឹងថា នឹងត្រូវដោះលែងបន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញរយៈពេល៧២ម៉ោង៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


