ព័ត៌មានជាតិ
ពលរដ្ឋសហគមន៍កោដូន្តី អរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានតម្លើងបន្ទះសូឡាតាមខ្នងផ្ទះ
ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានផ្ដល់បន្ទះសូឡា តាមរយៈក្រសួងបរិស្ថាន ដើម្បីតម្លើងតាមខ្នងផ្ទះពលរដ្ឋ។

លោក អ៊ុល ញិល មេភូមិកោដូន្តី បានថ្លែងអំណរគុណដល់សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចំពោះការយកចិត្តទុកដាក់ដល់សហគមន៍កោដូន្តី ជាពិសេសនោះគឺការផ្ដល់នូវការបំពាក់អំពូលសូឡាតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងសហគមន៍ដាច់ស្រយាលមួយនេះ។ លោកមេភូមិនិយាយថា អំណោយជាសូឡាពេលនេះគឺពិតជាមានសារៈសំខាន់ក្នុងការជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

គួរឱ្យដឹងថា តាមរយៈលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់អំណោយជាអំពូលសូឡាដល់ប្រជាពលរដ្ឋសហគមន៍ការពារធម្មជាតិកោដូន្តី ក្នុងតំបន់ទេទឹកពុះចំនួនជាង៣០០គ្រួសារ ដែលមានភូមិកោដូន្តី ភូមិពុទ្រា និងភូមិតានិល ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ពលរដ្ឋរស់នៅក្នុងភូមិកោដូន្តី អ្នកស្រី ហឿន ផនរ៉ា បានបង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលទទួលបានការតម្លើងបន្ទះសូឡាពីក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន ដែលជាអំណោយរបស់ប្រមុខរដ្ឋាភិបាល ដោយអ្នកស្រីបានអរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងបរិស្ថាន។ ការបំពាក់សូឡានេះ អ្នកស្រី ថា គឺមិនត្រឹមតែបានជួយសម្រាលបន្ទុកចំណាយរបស់គ្រួសារប៉ុណ្ណោះទេ តែការប្រើសូឡា ក៏បានជួយដល់បរិស្ថានផងដែរ។

ពលរដ្ឋមួយរូបទៀត អ្នកស្រី ឃុន សុខណា ក៏បានបង្ហាញអារម្មណ៍រីករាយ និងថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានជួយតម្លើងបន្ទះសូឡាដល់ផ្ទះរបស់គាត់ពេលនេះ។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ភ្ជាប់ជាមួយនឹងការចង្អុលបង្ហាញឱ្យក្រសួងបរិស្ថាន សហការជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដាក់ចេញទិសដៅអភិវឌ្ឍន៍តំបន់ទេទឹកពុះជាគោលដៅលំហែបៃតងនោះ សម្ដេចធិបតី ក៏បានជំរុញឱ្យក្រសួងបរិស្ថាន ជួយអភិវឌ្ឍន៍ជីវភាពសហគមន៍តំបន់ការពារធម្មជាតិកោដូន្តីឱ្យមានការរីកចម្រើន និងការប្រែក្លាយជាតំបន់អព្យាក្រឹតកាបូនផងដែរ។
ក្រសួងបរិស្ថានជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥នេះ បានរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ទេទឹកពុះ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដោយក្រសួងបានអនុវត្តគម្រោងអភិវឌ្ឍន៍ ផ្តោតទៅលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងសហគមន៍កោដូន្តីនេះផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


