Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការ មន្ទីរសាធារណការខេត្តព្រះវិហារ ទទួលការចាក់វ៉ាក់សាំងបានជាង ៩៧ ភាគរយ

បានផុស

នៅ

ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និង​គ្រួសារជាប់ពាក់ព័ន្ធ បម្រើសការងារនៅតាម​ការិយាល័យ អង្គភាពនានាចំ​ណុះអោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានទទួលការចាក់វ៉ាក់សាំងបានជាង ៩៧ ភាគរយហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា គិតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និង​គ្រួសារជាប់ពាក់ព័ន្ធ ដែលបម្រើសការងារនៅតាម​ការិយាល័យ អង្គភាពនានា ចំណុះឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចំនួន១៤៤រូបហើយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ០៤រូប ដោយសារមានជំងឺ និងមានផ្ទៃពោះ។


បច្ចុប្បន្ន មន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ កំពុងបន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងទាំងបី ទាំងវ៉ាក់សាំងដូសទី១ និងដូសទី២។

លោក សំ លាងទ្រី បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុតក្នុងការឈានទៅទប់ស្កាត់ការឆ្លងរីករាល​ដាល​​ជំងឺកូវីដ-១៩ ទូទាំខេត្តព្រះវិហារផងដែរ។ សូមបងប្អូនចូលរួមទាំងអស់គ្នា និងត្រូវ អនុវត្ត ៣កុំ ៣ការពារ និង២ចូលរួម ៕

អត្ថបទ៖ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម