ព័ត៌មានជាតិ
សត្វដំរីព្រៃចូលមកទម្លុះបារ៉ាសនៅច្រកតំបន់ ៤០០ កម្ពុជា-ថៃ បង្កការភ្ញាក់ផ្អើលទាំងយប់
សត្វដំរីព្រៃមួយហ្វូង ដែលមិនទាន់ដឹងច្បាស់ពីចំនួនក្បាលពិតប្រាកដ បានដើរចេញពីព្រៃនៅក្នុងទឹកដីប្រទេសថៃ ហើយបានចូលមកទម្លុះបារ៉ាសត្រួតពិនិត្យ ដែលយោធាថៃបានដាក់បិទនៅច្រកតំបន់ ៤០០ មិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលយប់។

តាមការបញ្ជាក់របស់លោក ម៉ី ណាន់ នាយប៉ុស្តិ៍នគរបាលច្រកតំបន់ ៤០០ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោង ១២ និង ២០ នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៦ នៅប៉ុស្តិ៍ត្រួតពិនិត្យចំណុចខ្ពស់ខាងលើ តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ច្រកទ្វារតំបន់ ៤០០ មានសត្វដំរីព្រៃមួយហ្វូង មិនច្បាស់ចំនួន បានចូលមកកាច់បារ៉ាសត្រួតពិនិត្យ និងបន្លាលួសរបស់ភាគីថៃ ក្នុងបំណងឆ្លងចូលមកក្នុងទឹកដីកម្ពុជា។
យ៉ាងណាមិញ សត្វដំរីទាំងនោះត្រូវបានកម្លាំងប្រចាំការរបស់ភាគីទាំងសងខាង រួមសហការដេញឲ្យវិលត្រឡប់ទៅក្នុងទឹកដីថៃវិញ មុននឹងអាចឆ្លងចូលមកកម្ពុជា។

ហេតុការណ៍នេះ បានធ្វើឲ្យភាគីទាំងសងខាងមានការភ្ញាក់ផ្អើលខ្លាំង ដោយសារសំឡេងស្រែក និងសំឡេងវាយបំបាក់បារ៉ាសដែក ដែលសន្និដ្ឋានថា សត្វដំរីព្រៃអាចមានបំណងចង់ឆ្លងចូលមករស់នៅក្នុងទឹកដីកម្ពុជា ទើបបានជាវាយបំបាក់បារ៉ាសរបស់ភាគីថៃយ៉ាងខ្លាំងបែបនេះ។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបង្កឲ្យមានការប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


