ព័ត៌មានជាតិ
បេក្ខជនជិត ២ ពាន់នាក់ នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍សំណេរអង្គរលើកទី៣
គណៈកម្មាការរៀបចំព្រឹត្តិការណ៍សំណេរអង្គរ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ នៅមុខប្រាសាទអង្គរវត្ត ដោយមានការអញ្ជើញចូលរួមពីលោក លឹម ប៊ុនហុក សហស្ថាបនិក និងជាអ្នករៀបចំព្រឹត្តិការណ៍សំណេរអង្គរ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា។

លោក លឹម ប៊ុនហុក សហស្ថាបនិក និងជាអ្នករៀបចំព្រឹត្តិការណ៍សំណេរអង្គរថ្លែងថា ព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ នឹងប្រព្រឹត្តិទៅតាមផែនការគ្រោងទុក នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខ ដែលមានបេក្ខជន បេក្ខនារី និងបេក្ខសាមណេរ ចំនួន១៨៦០អង្គ/នាក់ មកពី២៥ រាជធានីខេត្តទូទាំងប្រទេស ចូលរួមប្រកួតប្រជែងសរសេរសំណេរ នៅលើស្ពានហាលខាងមុខប្រាសាទអង្គរវត្ត។
ក្នុងចំណោមបេក្ខជន បេក្ខនារី និងបេក្ខសាមណ ទាំង១៨៦០អង្គ/នាក់ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ ហាក់មានលក្ខណៈវិសេសវិសាល ដោយឆ្នាំនេះ មានកុមារអាយុចាប់ពី៥ឆ្នាំ និងមនុស្សធំមានវ័យរហូតដល់៨២ឆ្នាំ រួមទាំងមានជនបរទេសផង បានចូលរួមប្រកួតសរសេរសំណេរជាសាធារណៈនេះ។

លោក លឹម ប៊ុនហុក ថ្លែងបន្តថា សំណេរអង្គរ បានបើកទូលាយជាសាធារណៈ មិនប្រកាន់អាយុ ពណ៌សម្បុរ ឬមជ្ឈដ្ឋានសង្គមណាមួយឡើយ ព្រោះគោលដៅសំខាន់បំផុតនៃការរៀបចំព្រឹត្តិការណ៍នេះ គឺចលនាមហាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់អាយុឱ្យចូលរួម ដើម្បីបណ្តុះគំនិត ឱ្យចេះស្រឡាញ់ អភិរក្ស លើកស្ទួយអក្សរសាស្ត្រខ្មែរ។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា សំណេរអង្គរ ជាកម្មវិធីមួយមានអត្ថប្រយោជន៍ និងជាការចូលរួមលើកស្ទួយអក្សរសាស្ត្រខ្មែរ ហេតុដូច្នេះការជ្រើសរើសទីតាំងស្ពានហាលខាងមុខប្រាសាទអង្គរ ពិតជាសាកសម ព្រោះអង្គរជានិមត្តរូបរបស់ជាតិ។

លោកថា សំណេរអង្គរ ក៏ជាការដាស់តឿន ជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខ្មែរឱ្យចូលរួមអភិរក្សអក្សរសាស្ត្រខ្មែរ និងក៏ជាព្រឹត្តិការណ៍មួយ អាចទាក់ទាញទេសចរជាតិនិងអន្តរជាតិ ឱ្យមកទស្សនារមណីយដ្ឋានអង្គរឬចូលរួមផងដែរ។
សូមជម្រាបថា សំណេរអង្គរលើកទី៣ នឹងរៀបចំនៅព្រឹកម៉ោង៧ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ខាងមុខ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ នេះជា ឆ្នាំទី៣ហើយ នៃព្រឹត្តិការណ៍សំណេរអង្គរ ដែលបានទាក់ទាញ មហាជន ព្រះសង្ឈ រួមទាំងជនបរទេសផង មកចូលរួមយ៉ាងច្រើនកុះករ៕
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


