ព័ត៌មានជាតិ
អ្នករៀបចំ អំពាវនាវសាធារណជនកុំរិះគន់កុមារអាយុ ៥ឆ្នាំចូលរួមប្រកួតសំណេរអង្គរ
លោក លីម ប៊ុនហុក សហស្ថាបនិក និងជាអ្នករៀបចំកម្មវិធីសំណេរអង្គរ អំពាវនាវដល់សាធារណជនកុំរិះគន់កុមារអាយុ ៥ ឆ្នាំដែលសម្រេចចិត្តចុះឈ្មោះចូលប្រកួតសំណេរអង្គរ លើកទី ៣ ដោយបញ្ជាក់មូលហេតុថា ការចូលរួមរបស់កុមារកើតចេញពីបេះដូង និងជាការបណ្តុះស្មារតីស្រឡាញ់អក្សរសាស្រ្តជាតិ។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី សំណេរអង្គរលើកទី ៣ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ដើម្បីជម្រាបជូនបេក្ខជនពីបច្ចេកទេសនៃការសរសេរតាមអាន (ការអាន របៀបសរសេរវចនានុក្រម ផ្លូវការ)។

លោក លីម ប៊ុនហុក មានប្រសាសន៍ថា សំណេរអង្គរលើកទី៣ មានបេក្ខជន បេក្ខនារី ព្រះសង្ឃ ចុះឈ្មោះចូលរួមសរុបចំនួន ១ ៨៦០ អង្គ/នាក់ ដែលចំនួននេះមានការកើនឡើង។ ក្នុងចំណោមនោះបេក្ខជនទាំងអស់មានគ្រប់វ័យ អាយុចាប់ពី ៥ឆ្នាំ រហូតដល់ អាយុ ៨២ ឆ្នាំ ក្នុងនោះមានជនបរទេសចូលរួមប្រកួតសំណេរចំនួន ២នាក់។ ដើម្បីបង្កាទុកការរិះគន់ជាយថាហេតុណាមួយ លោកសូមអំពាវនាវដល់សាធារណជនកុំរិះគន់កុមារដែលមានអាយុ ៥ ឆ្នាំ ចុះឈ្មោះចូលរួមប្រកួត។ លោកបញ្ជាក់មូលហេតុយ៉ាងដូច្នេះថា៖« អ្នកខ្លះថាអាយុ ៥ឆ្នាំគាត់មិនទាន់ចេះសរសេរផង គាត់ទៅមានប្រយោជន៍អី! អ៊ីចឹង ដូចកម្មវិធីកន្លងមក យើងចង់បង្កើតចលនាឱ្យចូលរួម។ ឪពុកម្តាយ បងប្អូននឹងជូនគាត់ទៅចូលរួម នេះជាចលនាចូលរួមដោយបេះដូង ជាការស្រឡាញ់របស់គាត់ ហើយយើងសូមអរគុណគាត់ដែលចូលរួម»។

លោកអំពាវនាវថា ៖«ខ្ញុំដែលជាអ្នករៀបចំនេះ សូមអំពាវនាវកុំឱ្យមានការរិះគន់ថា យកកុមារ៥ឆ្នាំ ចូលរួមប្រកួតមិនឈ្នះគេទេ។ នេះគឺបេះដូង បណ្តុះគាត់ឱ្យស្រឡាញ់ភាសាជាតិតាំងពីក្មេង។ ហេតុអីបានភាសាសំខាន់ គឺសំខាន់ជាងអ្វីដែលយើងគិត។ អ្វីដែលកាន់តែពិសេសឆ្នាំនេះ មានបេក្ខជនចូលរួមប្រកួតសំណេរ មកពីគ្រប់រាជធានី-ខេត្ត ក្រុង ក្នុងនោះបេក្ខជនខេត្តសៀមរាបមានច្រើនជាងគេ»។

សូមជម្រាបថា សំណេរអង្គរលើកទី៣ នេះ ក្រុមការងារបានសម្រេចរួមគ្នានិមន្តព្រះសង្ឃ ហាក់ សៀងហៃ ចូលរួមអានអត្ថបទសំណេរ។ លោក លីម ប៊ុនហុក បញ្ជាក់មូលហេតុថា ដោយសារព្រះតេជគុណ ជាបញ្ញវន្តមួយរូបលេខធ្លោ ធ្លាប់ចូលរួមប្រកួតច្រើន និងល្បីល្បាញផ្នែកអក្សរសាស្រ្ត។ លើសពីនេះ ព្រះសង្ឃបានដើរតួនាទីសំខាន់ក្នុងការអភិរក្សអក្សរសាស្រ្តខ្មែរតាំងពីបុរាណមក។
សំណេរអង្គរលើកទី៣ នឹងរៀបចំឡើងនៅថ្ងៃទី១៨ មករា ឆ្នាំ២០២៦ នៅមុខស្ពានហាល ប្រាសាទអង្គរវត្ត ដោយមានបេក្ខជនចុះឈ្មោះចូលរួមចំនួន ១ ៨៦០ អង្គ/នាក់ ខណៈលោកអំពាវនាវដល់អ្នកចុះឈ្មោះរួចហើយ សូមចូលរួមប្រឡងឱ្យបានទៀងទាត់ ចៀសវាងអវត្តមាន៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


