ព័ត៌មានជាតិ
សម្តេចតេជោ ប្តូរទម្រង់ការអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រៅប្រទេស
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី២៤ ខែមេសា ចុងសប្តាហ៍នេះ ដែលធ្វើឡើងគ្មានការជូនដំណើរពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានោះទេ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តាមរយៈសារអេឡិចត្រូនិកតេឡេក្រាម នៅព្រឹកថ្ងៃអង្គារ៍ ទី ២០ ខែមេសានេះថា ហេតុផលដែលសម្តេចប្តូរទម្រង់នៃការចេញដំណើររបស់សម្តេច និងការចូលមកវិញ គឺ ដោយសារកម្ពុជាកំពុងតែបិទទីក្រុង និងបញ្ហាកូវីដ១៩។

សម្តេចតេជោបានថ្លែងថា “ខ្ញុំធ្វើដំណើរទៅពេលត្រឡប់មកវិញ ក៏ត្រូវធ្វើចត្តាឡីស័ក ចឹងប្រសិនបើសម្តេច ឯកឧត្តមលោកជំទាវ ទៅទទួលខ្ញុំ ក៏អាចនឹងត្រូវធ្វើចត្តាឡីស័កដូចគ្នា ដូច្នេះធ្វើឱ្យកម្លាំងដឹកនាំនៅតាមស្ថាប័នរាជរដ្ឋាភិបាល នឹងជួបការលំបាកកាន់តែខ្លាំង”។
សម្តេចតេជោប្រាប់ថា ពេលសម្តេចត្រឡប់មកដល់ប្រទេសវិញ ពុំមានការធ្វើសន្និសីទសារព័ត៌មាននោះទេ ប៉ុន្តែជំនួសដោយការយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ដូច្នេះហើយបានជាសម្តេចប្តូរទម្រង់នៃការចាកចេញ ដោយគ្មានការជូនដំណើរ ហើយចូលមកវិញគ្មានអ្នកទទួល។
សម្តេចតេជោ បញ្ជាក់ថា សម្រាប់ពិធីការ និងអ្នកសារព័ត៌មានក៏ត្រូវនៅឱ្យឆ្ងាយៗ ដើម្បីចៀសវាងការធ្វើចត្តាឡីស័ក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


