ព័ត៌មានជាតិ
អាម៉េរិក នឹងផ្ដល់ជំនួយ៤៥ លានដុល្លារ ដល់ការអនុវត្តិកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ
សហរដ្ឋអាម៉េរិក ប្រកាសពីការផ្ដល់ជំនួយចំនួន៤៥លានដុល្លារ ដើម្បគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ នេះបើតាមការប្រកាសរបស់អនុរដ្ឋមន្រ្តីការប្រទេសសហរដ្ឋអាមេរិកសម្រាប់កិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក Michael George DeSombre ថ្លែងនៅថ្ងៃទី ៩ ខែមករា ក្នុងសន្និសីទសារព័ត៌មានតាមអនឡាញពីទីក្រុងបាងកក។

តាមលោក Michael George DeSombre សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ៤៥ លានដុល្លារ ដោយក្នុងនោះបែងចែក ១៥ លានដុល្លារសម្រាប់ការស្ថិរភាពតាមព្រំដែន ១០ លានដុល្លារសម្រាប់ការសម្អាតមីន និងគ្រាប់រំសេវមិនផ្ទុះ និង ២០ លានដុល្លារសម្រាប់ការប្រយុទ្ធប្រឆាំងនឹងមជ្ឈមណ្ឌលឆរបោកតាមអនឡាញ និងការជួញដូរគ្រឿងញៀន។

អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា ការទូតរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្រ្តីការបរទេស រូប៊ីយ៉ូ ផ្ដល់សារៈសំខាន់ក្នុងការស្ដារឡើងវិញនូវសន្តិភាព។
លោក សង្កត់ធ្ងន់ថា៖«យើងមានទំនុកចិត្តថា កិច្ចព្រមព្រៀងបទឈប់បាញ់ នឹងមានអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីអនុញ្ញាតឲ្យព្រំដែនបើកឡើងវិញ និងស្ដារឡើងវិញនូវសកម្មភាពពាណិជ្ជកម្មជាប្រក្រតី។ សហរដ្ឋអាមេរិក នៅតែផ្តោតលើការលើកកម្ពស់តំបន់ឥណ្ឌូ‑ប៉ាស៊ីហ្វិកឲ្យមានសុវត្ថិភាព និងសុភមង្គល ហើយយើងស្វាគមន៍តួនាទីកាន់តែច្រើនរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព។»៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


