ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន សរសើរប្រទេសចិន ក្នុងការអនុវត្ត “ផ្លូវសូត្រសុខភាព” ក្នុងការផ្តល់ថ្នាំពេទ្យ និងវ៉ាក់សាំង ទៅកាន់ប្រទេសជាច្រើន
ការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅក្នុងសុន្ទរកថា បើកវេទិកាបូអាវសម្រាប់អាស៊ីស្តីពី “ពិភពលោកក្នុងការផ្លាស់ប្ដូរ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ” តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
មានប្រសាសន៍ក្នុងសុន្ទរកថានោះ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះខួបគម្រប់២០ ឆ្នាំនៃការបង្កើតវេទិកា ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនយោបាយ, សេដ្ឋកិច្ច-សង្គម, វប្បធម៌ និងបរិស្ថាន។
សម្តេចបន្តថា “បច្ចុប្បន្នជំងឺកូវីដ-១៩ បានបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈសកល និងការអភិវឌ្ឍជារួម។ ក្នុងបរិការណ៍នេះ គ្មានប្រទេសណាមួយមានសុវត្ថិភាពនោះទេ ដរាបណាប្រទេសទាំងអស់ មិនមានសុវត្ថិភាព។ ក្នុងន័យនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការអនុវត្ត “ផ្លូវសូត្រសុខភាព” ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងតួនាទីឈានមុខ ក្នុងការផ្តល់នូវថ្នាំពេទ្យ, គ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន ដែលនេះជាសក្ខីភាពមួយយ៉ាងប្រចក្សអំពីភាពដឹកនាំសកលរបស់ប្រទេសចិន”។
ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ថ្នាំពេទ្យ, គ្រឿងបរិក្ខារវេជ្ជសាស្ត្រ ក៏ដូចជាវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ចំនួន២,៨ លានដូសដល់កម្ពុជា ដែលក្នុងនោះ ចំនួន១,៣ លានដួស ជាជំនួយមនុស្សធម៌។
បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅពីជំងឺរាតត្បាតកូវីដ-១៩ ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនទៀត ដែលបណ្ដាលមកពីភាពតានតឹង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាច ស្របពេលជាមួយនឹងការងើបឡើងនៃប្រទេសមហាអំណាចកណ្ដាល ដែលបានបោះជំហានយ៉ាងលឿននៅលើឆាកនយោបាយក្នុងតំបន់។ ក្នុងកាលៈទេសៈដ៏សំខាន់នេះ សម្តេចតេជោយល់ឃើញថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកល មួយ ដែលគាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការសហប្រជាជាតិជាស្នូល។
សម្តេចតេជោ ហ៊ុន សែន លើកឡើងដែរថា កម្ពុជាទទួលស្គាល់នូវតួនាទីស្នូល នៃពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានភាពស្មុគស្មាញ និងអន្តរទំនាក់ទំនង។ នៅក្នុងបរិការណ៍នេះ ប្រទេសនីមួយៗគួរតែដើរតួនាទីកាន់តែសកម្មនៅក្នុងអភិបាលកិច្ចសកល ដោយភាពបត់បែន, ស្ថាបនា និងឥរិយាបថទទួលខុសត្រូវ។ ប្រទេសកម្ពុជា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ បានជ្រើសយកមូលបទ “ពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ដៃគូអាស៊ី-អឺរ៉ុបទាំងអស់ ដែលមិនត្រឹមត ជំរុញភាពជាដៃគូ ASEM សម្រាប់ផលប្រយោជន៍ទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ អភិបាលកិច្ចសកលសំដៅពង្រឹងប្រព័ន្ធពហុភាគីនិយម ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកឡើងដែរថា កម្ពុជាមានចក្ខុវិស័យអំពីការពង្រឹងបន្ថែមទៀតនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលមានសមត្ថភាពក្នុងការនាំមកនូវសាមគ្គីភាពក្នុងចំណោមប្រទេសទាំងអស់ ដើម្បីចូលរួមចំណែកដល់ដំណើរការស្ដារឡើងវិញ។ សន្ទុះវិជ្ជមានដែលសម្រេចបាន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចាប់តាំងពីការបង្កើតមក បានរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក លើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, កាលានុវត្តភាពវិនិយោគ, ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាង ប្រជាជននិងប្រជាជន។
ខណៈពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅតែជាកម្លាំងជំរុញ ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងពិភពលោកសម្រាប់បុព្វហេតុសន្តិភាព, សន្តិសុខ, វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ



