ព័ត៌មានជាតិ
ប្រជានេសាទ រីករាយនឹងការនេសាទត្រី នៅក្នុងតំបន់អាងភាស ដែលសម្បូរទៅដោយត្រីរៀល និងត្រីខ្នងវែង
រយៈពេលប្រមាណជិត ១០ថ្ងៃហើយ ដែលនៅក្នុងតំបន់អាងភាស សម្បូរដោយត្រីតូចៗ ដែលជាប្រភេទត្រីរៀល និងត្រីខ្នងវែង ហើយក្នុងរយៈពេលនេះមានប្រជាពលរដ្ឋជាច្រើនខ្លះបើករថយន្ត ខ្លះជិះម៉ូតូ ដោយដាក់សំណាញ់ទៅនេសាទយ៉ាងសប្បាយរីករាយនៅក្នុងតំបន់នោះ។

ដៃកំពុងចាប់សំណាញ់នៅលើទំនប់អាងភាស ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក សាន ផល្លី បាននៅរៀបរាប់ថា ជិត ១០ថ្ងៃហើយ បើគិតមកទល់នឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ គឺនៅតាមបឹងបួរ និងប្រឡាយ ក្នុងតំបន់អាងភាស គឺមានត្រីឡើងច្រើនដែលធ្វើឱ្យពួកគាត់មានអារម្មណ៍សប្បាយក្នុងការនេសាទ។
លោកបានបន្តថា ទោះបីជាមានកម្ដៅក្តៅខ្លាំងពីព្រះអាទិត្យក៏ដោយ ក៏ការនេសាទត្រីបានធ្វើឱ្យរូបលោកភ្លេចអស់នូវភាពនឿយហត់ ព្រោះការនេសាទធ្វើឱ្យលោកបានយកធ្វើជាម្ហូបអាហារផង ហើយក៏អាចលក់ទៅឱ្យប្រជាពលរដ្ឋដែលនៅក្បែរខាងផង ដើម្បីបានប្រាក់កម្រៃខ្លះទប់ទល់ក្នុងជីវភាពប្រចាំថ្ងៃ។ លោកបញ្ជាក់បន្ថែមថា ការនេសាទបង់សំណាញ់តែកន្លែងដដែលក៏មិនខ្វះកូនត្រីដែរ។

នៅក្នុងទីតាំងតំបន់អាងភាស ដែលប្រជាកសិករកំពុងនេសាទព្រោងព្រាតនោះ គឺពួកគាត់ប្រើសំណាញ់ពីរប្រភេទ ដោយទីមួយគឺប្រើក្រឡា ១,៨ ហ៊ុន ដើម្បីបង់យកត្រីតូចៗ ឯមួយប្រភេទទៀតគឺប្រើក្រឡាធំដោយបង់ត្រៀបយកត្រីផ្ទួក អណ្ដែង ឬត្រីរ៉ស់ដែលជាប្រភេទត្រីធំៗ។
បើក្រឡេកមើលទៅតាមប្រឡាយ និងបឹងដែលស្ថិតនៅកណ្ដាលអាងភាស គឺមានអ្នកនេសាទ មិនក្រោមពី ៧០នាក់ឡើយ ដែលបានដាក់ពង្រាយគ្នាដើម្បីបង់សំណាញ់ចាប់យកត្រី ប្រកបដោយសំឡេងសើចក្អាកក្អាយ និងភាពសប្បាយរីករាយនៅពេលដែលពួកគាត់នេសាទបានត្រីគ្រប់ៗគ្នាបែបនេះ៕

ដោយ៖ សោ និយមរ័ត្ន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


