ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ១ ចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ
អាជ្ញាធរសង្កាត់ចោមចៅទី ១ ដឹកនាំដោយលោក កង វង ចៅសង្កាត់ សហការជាមួយក្រុមការងារសាលារាជធានី បានចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦។


លោក កង វង ចៅសង្កាត់ចោមចៅទី ១ បានឲ្យដឹងថា ដោយឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ មានទឹកដក់ជាប់លើដងផ្លូវ ទើបលោកស្នើសុំទៅលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សុំរថយន្តបូមលូ ដើម្បីបូមស្តារប្រព័ន្ធលូខាងលើឲ្យងាយស្រួលធ្វើដំណើរ។


លោកចៅសង្កាត់ចោមចៅទី ១ បានថ្លែងអំណរគុណដល់លោក សាំ ពិសិដ្ឋ ដែលបានផ្តល់រថយន្តចុះមកបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋទាន់ពេលវេលា។

ក្នុងនាមអាជ្ញាធរ លោកចៅសង្កាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមមេត្តាជួយថែរក្សាបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ ឲ្យបានល្អ ចៀសវាងចោលសំរាមគ្មានសណ្ដាប់ធ្នាប់ ដែលងាយនឹងហើរ ឬ ហូរចូលប្រព័ន្ធលូ បង្កការកកស្ទះចរន្តទឹក៕
អត្ថបទ ៖ សុខា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


