Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសឱ្យបានរលូនបង្កើនការវិនិយោគថ្មីៗបន្ថែម

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធធ្វើការគាំទ្រ និងសម្របសម្រួលដល់តំបន់សេដ្ឋកិច្ចពិសេសឱ្យបានល្អប្រសើរ និងរលូនដើម្បីបង្កើនការវិនិយោគថ្មីៗបន្ថែមផ្តល់ឱកាសការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសកិច្ចប្រជុំពិភាក្សាលើការស្នើសុំដោះស្រាយបញ្ហានានា ដែលបានលើកឡើងដោយតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល មានទីតាំងស្ថិតនៅឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២២មករា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានបានមានប្រសាសន៍ថា ការផ្តល់ការគាំទ្រ និងការសម្របសម្រួលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ គឺជាការលើកទឹកចិត្តដ៏សំខាន់ ក្នុងការជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ខិតខំបន្តកៀរគរវិនិយោគិនថ្មីៗ បន្ថែមទៀត សំដៅជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ ឱ្យក្លាយទៅជាបណ្តុំឧស្សាហកម្ម ផលិតសំបកកង់យានយន្ត តាមរយៈការទាក់ទាញក្រុមហ៊ុនដែលមានជំនាញ និងឧស្សាហកម្មគាំទ្រនានា, ជាពិសេស រោងចក្រកែច្នៃជ័រកៅស៊ូ ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ទៅក្នុងខ្សែច្រវាក់ផលិតកម្ម ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសារសំខាន់ ក្នុងការផ្តល់ការគាំទ្រ និងការសម្របសម្រួលជូនវិនិយោគិនដែលមានស្រាប់ តាំងពីដំណាក់កាលផលិត រហូតដល់ដំណាក់កាលនាំចេញ ឱ្យមានភាពរលូន ក្នុងអភិក្រមការងារ “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈ “យន្តការច្រកចេញ-ចូលតែមួយ” ។

តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល គឺជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពសកម្មបំផុតមួយនៅភូមិភាគឦសាន ដោយបច្ចុប្បន្នមានគម្រោងវិនិយោគផ្តោតលើការផលិតសំបកកង់យានយន្ត និងការផលិតពុម្ពសំបកកង់យានយន្ត ក្រោមទុនវិយោគជិត ៦០០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ២ ០១៤ កន្លែង។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានពិនិត្យវាយតម្លៃ និងសម្របសម្រួលនីតិវិធីជូនគម្រោងវិនិយោគចំនួន ៣៥ ក្រោមទុនវិនិយោគសរុបប្រមាណ ១,០៦៣ ប៊ីលានដុល្លារ ដែលរំពឹងថានឹងបង្កើតការងារបានចំនួនជិត ១៧.០០០ កន្លែង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម