Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវ ណែនាំម្ចាស់គ្រឿងចក្រដឹកយកសម្ភារចេញពីដីលើផ្លូវសាធារណៈ

បានផុស

នៅ

រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃ ២៣ ខែមករា ឆ្នាំ២០២៦ បានបន្តអនុវត្តសកម្មភាព តាមការណែនាំរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ក្នុងការពង្រឹងសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងផ្លូវសាធារណៈនៅក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនេះ ដឹកនាំដោយ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ និងក្រុមការងាររួមមាន មន្ត្រីការិយាល័យសាធារណការខណ្ឌ មន្ត្រីការិយាល័យដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ មន្ត្រីសង្កាត់គីឡូម៉ែត្រលេខ៦ នាយរងប៉ុស្តិ៍នគរបាលសង្កាត់ មេភូមិ និងកម្លាំងសណ្តាប់ធ្នាប់ ចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជាក់ស្តែង នៅតាមបណ្តោយផ្លូវលេខ ១៧០១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ក្នុងការចុះអនុវត្តនេះ ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់គ្រឿងចក្រដែលបានដាក់គ្រឿងចក្រ និងសម្ភារផ្សេងៗនៅលើដី និងផ្លូវសាធារណៈដោយគ្មានសណ្តាប់ធ្នាប់ និងបង្ករាំងស្ទះដល់ការធ្វើដំណើរ និងសោភ័ណភាពសាធារណៈ។ ជាមួយគ្នានេះ អាជ្ញាធរបានកំណត់ឱ្យម្ចាស់គ្រឿងចក្រត្រូវដឹកយកគ្រឿងចក្រ និងសម្ភារទាំងអស់ចេញពីទីតាំងខាងលើ ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦ ជាកំហិត។

ម្ចាស់គ្រឿងចក្រ ឈ្មោះ សុខ លីមធី បានយល់ព្រមសហការជាមួយអាជ្ញាធរ និងសន្យាដឹកយកគ្រឿងចក្រ និងសម្ភារទាំងអស់ចេញដោយខ្លួនឯង ឱ្យបានទាន់ពេលវេលា និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌឫស្សីកែវ ដោយគ្មានការតវ៉ា។

រដ្ឋបាលខណ្ឌឫស្សីកែវ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ សហការគោរពច្បាប់ រដ្ឋបាលមូលដ្ឋាន ជៀសវាងការរំលោភយកដី និងផ្លូវសាធារណៈ ដើម្បីរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពសាធារណៈក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ៕ អត្ថបទ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម