ការ​ចំ​ថ្ងៃ ២១ វិច្ឆិកា គូស្វាមី​មួយ​គូ សម្រេច​លើក​ថ្ងៃ​ ដោយ​បារម្ភ​ពី​ជំងឺកូវីដ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ការ​ចំ​ថ្ងៃ ២១ វិច្ឆិកា គូស្វាមី​មួយ​គូ សម្រេច​លើក​ថ្ងៃ​ ដោយ​បារម្ភ​ពី​ជំងឺកូវីដ

Published

on

គូ​ស្វាមី​មួយ​គូ បាន​ប្រកាស​លើក​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍ ហើយ​ក៏​សុំ​អធ្យាស្រ័យដល់ភ្ញៀវកិត្តិយសទាំងអស់ ដោយសារមានការរីករាលដាលម្តងទៀតនៃជំងឺកូវីត១៩​ ហេីយក៏ដេីម្បីចូលរួមទប់ស្កាត់នៃការឆ្លងនេះផងដែរ។

បើ​តាម​ធៀបការ​ដែល​បោះ​ដល់​ភ្ញៀវ​ចូលរួម អាពាពាហ៍ពិពាហ៍​គ្រោង​រៀបចំនៅ​ថ្ងៃ ២១ វិច្ឆិកា ២០២០ ​នៅគេហដ្ឋាន​ខាង​ស្រី​នៅ​ភូមិ​កាប៉ាស់ ឃុំឈើតុំ ស្រុក​ក្រគរ ខេត្តពោធិសាត់។

តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ការរៀបចំ​អាពាហ៍ពិពាហ៍ គឺអាច​រៀបចំ​បាន​​ ប៉ុន្តែ​​ម្ចាស់កម្មវិធីចាំ​បាច់​មានវិធានការការពារឆ្លងកូវីដ-១៩ និង​ត្រូវ​កម្រិត​ចំនួនអ្នក​ចូលរួម​ឱ្យតិច​។ ប្រសិនបើមានការចាំបាច់ក្នុងការធ្វើពិធីអ្វីមួយ​ ចៀស​វាង​ការ​ប្រមូល​ផ្តុំ​គ្នា​ច្រើន​កុះករ​​ ដែល​អាច​មាន​ហានិភ័យ​ នៃ​ការ​ចម្លង​វីរុស​កូវីដ-១៩។

លោកជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល​​លើក​ឡើង​ថា​ ការ​ដំណើរការ​កម្មវិធី ត្រូវ​ធ្វើ​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​​មួយ​ម៉ែត្រ​កន្លះ​ឡើង​ទៅ​ រួម​ជាមួយ​ការ​វាស់កំដៅ​ ពាក់​ម៉ាស់​ និង​ការ​លាង​សម្អាត​ដៃ​ ដោយអាល់កុល​ ឫ​ជែល​ ដល់​អ្នកចូលរួម​៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ12 mins ago

អង្គការ IOM​ស្នើ​កម្ពុជា​ដាក់​បេក្ខភាព​ប្រកួត​យក​ជ័យលាភី​ទាក់ទង​នឹង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​

ព័ត៌មានជាតិ20 mins ago

បង្ក្រាប​ទីតាំង​ភ្នាល់​បាល់​ដ៏​ធំ​មួយ​នៅ សង្កាត់​ផ្សារ​ដើម​គរ ឃាត់ខ្លួន​មនុស្ស​៦​នាក់​

ព័ត៌មានជាតិ1 hour ago

មន្ត្រី​នគរបាល​ជាតិ​៧៤​នាក់​ ទើប​មកពី​វៀតណាម​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ​នៅ​ខេត្តស្វាយរៀង

ព័ត៌មានជាតិ1 hour ago

ជនជាតិ​ថៃ​១៥​នាក់ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ​ក្រោយពួក​គេ​ប្រាប់​ថា​​ វង្វេងផ្លូវ​មិន​មានបំណងចូលទឹកដីខ្មែរ​ទេ

ព័ត៌មានអន្ដរជាតិ2 hours ago

WHO ៖ វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលរកឃើញនៅអង់គ្លេសកំពុងរាលដាលទូទាំងពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services