ព័ត៌មានជាតិ
ក្រសួងអប់រំ ដំឡើងឧបករណ៍ឌីជីថលដើម្បីជួយដល់ការរៀន និងបង្រៀនក្នុងជំរំភៀសសឹក នៅខេត្តឧត្តរមានជ័យ
នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៦ ខែមករា បាននាំយក “សាលារៀនឌីជីថល” ទៅដល់ជំរំសុវត្ថិភាព ដើម្បីធានាដល់ការសិក្សាសម្រាប់សិស្សានុសិស្សភៀសសឹក និងគ្រូបង្រៀន ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ក្នុងជំរំសុវត្ថិភាពចុងកាល់ និងជំរំសុវត្ថិភាពវត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ។ នេះ បើតាមការបង្ហោះរបស់ក្រសួងអប់រំ។

តាមប្រភពដដែល ក្រសួងអប់រំ បានចុះរៀបចំដំឡើង និងបំពាក់ឧបករណ៍ឌីជីថលសម្រាប់គាំទ្រការរៀន និងបង្រៀននៅសាលារៀនបណ្ដោះអាសន្ន ដោយក្រសួងបានផ្ដល់បន្ទប់ចល័តសម្រាប់រៀបចំជាបន្ទប់កុំព្យូទ័រចល័ត ដែលបំពាក់នូវដំណោះស្រាយបច្ចេកវិទ្យាសាមញ្ញទំនើប ដែលនេះគឺជាគំរូនៃ “សាលារៀនឌីជីថលចល័ត” សម្រាប់តំបន់ដែលគ្មានអ៊ីនធឺណិត ឬមានការរំខានដោយសារជម្លោះព្រំដែន។ ក្រសួងបានផ្តល់ បណ្ណាល័យឌីជីថលក្រៅបណ្ដាញ (Offline Content Server) ដែលមានផ្ទុកមាតិកាសិក្សាទំហំ ២តេរ៉ាបៃ (សៀវភៅជាង ៣,០០០ក្បាល និងវីដេអូរាប់ពាន់) ដែលអនុញ្ញាតឱ្យគ្រូ និងសិស្សប្រើប្រាស់តាមរយៈ Local Wi-Fi ដោយមិនចាំបាច់មានអ៊ីនធឺណិតនោះទេ។ ចំណែក គ្រឿងបរិក្ខារបច្ចេកវិទ្យា រួមមានកុំព្យូទ័រយួរដៃសម្រាប់គ្រូ កុំព្យូទ័រចំនួន ១០គ្រឿងសម្រាប់សិស្សអនុវត្តផ្ទាល់ និង Smart TV សម្រាប់ជំនួយដល់ការបង្រៀនឱ្យកាន់តែងាយស្រួល។

ជាមួយគ្នានេះ ក្រសួងក៏មានក្រុមការងារបានរៀបចំវគ្គបណ្ដុះបណ្ដាលជូន លោកគ្រូ អ្នកគ្រូ ២០នាក់ និងសិស្សានុសិស្ស ៥០នាក់ រួមទាំងអាណាព្យាបាល ពីរបៀបប្រើប្រាស់ និងថែទាំឧបករណ៍ ផងដែរ។
ក្នុងឱកាសនោះ ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ចូលរួមគាំទ្រ និងពង្រីកវិសាលភាពនៃ “សាលារៀនឌីជីថល” ទៅកាន់ជំរំសុវត្ថិភាពដទៃ និងសាលារៀនដាច់ស្រយាលនៅទូទាំងប្រទេសឱ្យបានច្រើន ដើម្បីលុបបំបាត់គម្លាតឌីជីថល និងផ្តល់សមធម៌នៃការសិក្សាសម្រាប់កុមារកម្ពុជាគ្រប់រូប៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


