Connect with us

ព័ត៌មានជាតិ

មនុស្ស ០៦ នាក់​នៅ​ភ្នំពេញ បញ្ជូន​ទៅ​តុលាការ ហ៊ាន​បំពាន​ធ្វើ​ដំណើរ​​នៅ​​តំបន់បិទ​ខ្ទប់

បានផុស

នៅ

ភ្នំពេញ ៖ យុវជនប្រុសស្រីចំនួន៦នាក់ ដែលធ្វើដំណើរល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបិទខ្ទប់ប្រឆាំងមេរោគកូវីដ១៩ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ បញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។ សំណុំរឿងនេះបានស្ថិតនៅលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សមត្តកិច្ចនគរបាលខណ្ឌឬស្សីកែវ បានធ្វើការឃាត់ជនប្រុសស្រីចំនួន៦ នាក់ ដែលជិះម៉ូតូល្មើសច្បាប់ក្នុងការអនុវត្តន៍វិធានការប្រឆាំងកូវីដ១៩ នៅចំនុចផ្លូវច្រកទ្វារបិទខ្ទប់ ហ្គ្រេនភ្នំពេញ ក្នុងមូលដ្ឋាន សង្កាត់ច្រាំងចំរេះទី១និងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បុគ្គលទាំង ៦នាក់ មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ហេង ម៉ៅ ភេទប្រុស អាយុ៣៨ ឆ្នាំ មុខរបរ ជាងកាត់ សក់ស្នាក់នៅបន្ទប់ជួលភូមិ ពោងពាយ សង្កាត់ទួលសង្កែទី២
២.ឈ្មោះ អ៊ុត ស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងកាត់សក់ស្នាក់នៅរោងកម្មករបុរីភ្នំពេញ ស្ថិតក្នុងភូមិ ឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
៣.ឈ្មោះ យឹង សេងហុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បើកប ររថយន្ត ស្នាក់នៅផ្ទះ លេខផ្លូវលេខ៣ ផ្លូវ២០២ ភូមិសែនសុខ២ សង្កាត់ឃ្មួញខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
៤.ឈ្មោះ យោគ ផល្លី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងកាត់ សក់ ស្នាក់នៅបន្ទប់ជួលគ្មានលេខផ្លូវកាំកូស៊ីធី គង្គាផុស សង្កាត់ទូលសង្កែទី២ ខណ្ឬស្សីកែវ រាជធានីភ្នំពេញ ។
៥.ឈ្មោះ អាត អឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅរោងកម្មករបុរីភ្នំពេញ ស្ថិតក្នុងភូមិ ឡតំបោរ សង្កាត់ ស្វាយប៉ាក រាជធានីភ្នំពេញ ។
៦.ឈ្មោះ ប៉ុក បញ្ញ៉ា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមនគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថា មុនពេលឃាត់ខ្លួនជនទាំង៦នាក់ បានជិះម៉ូតូឌុបគ្នាចំនួន៣គ្រឿងចេញពីកន្លែងស្នាក់នៅ ល្មើសការអនុវត្តន៍វិធានការរបស់សុខាភិបាលក្នុងការទប់ស្កាត់ការចំម្លងជម្ងឺកូវីត១៩ ដោយជិះម៉ូតូពពាក់ពពូនគ្នាតាមដងផ្លូវបិទខ្ទប់ ច្រកចេញចូលហ្គ្រេនភ្នំពេញហើយ ត្រូវបានកម្លាំងសមត្ថកិច្ចត្រួតពិនិត្យ ខណៈពួកគេពុំមានឯកសារចេញចូលតាមវិធានការបិទខ្ទប់ រាជធានីភ្នំពេញ នឹងក្រុងតាខ្មៅខេត្តកណ្តាលនោះទេ ។ ក្នុងនោះម៉ូតូចំនួន៣គ្រឿងក៏ត្រូវបានឃាត់ទុកផងដែរ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម